ជាតិ
សង្គមជាតិ
Update: មនុស្ស១២នាក់របួស ដោយសារផ្ទុះហ្គាសនៅសៀមរាប រូបពីហ្វេសប៊ុកមន្ទីរព័ត៌មានខេត្តសៀមរាប
× ភ្នំពេញ៖ មនុស្ស១២នាក់បានរងរបួស ដោយសារផ្ទុះហ្គាសនៅហាងបញ្ចូលហ្គាសរថយន្តមួយកន្លែង នៅម្តុំផ្លូវលោកតាណឺយ ទល់មុខពេទ្យនាគទេព សង្កាត់សាលាកំរើក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី១៤ សីហា។ នេះបើតាមរបាយការណ៍ ដែលសារព័ត៌មានថ្មីៗទទួលបានពី លោក សេន សុវណ្ណនី នាយការិយាបង្ការពន្លត់អគ្គិភ័យខេត្តសៀមរាប តាមរយៈបណ្តាញសង្គមTelegram។
លោក សេន សុវណ្ណនី បានបញ្ជាក់ថា ក្នុងចំណោមអ្នករងរបួសទាំង១២នាក់នោះ មាន៦នាក់របួសធ្ងន់។
សូមបញ្ជាក់ថា ក្នុងចំណោមមនុស្ស៦នាក់ដែលរងរបួសធ្ងន់ មាន១នាក់ឈ្មោះ ហួត មុនីពិសាខ មន្ត្រីនគរបាលផ្នែកអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរងរបួសរលាកពេញខ្លួន និងផ្ទៃមុខធ្ងន់ធ្ងរ បន្ទាប់ពីលោកបានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងករណីផ្ទុះធុងហ្គាស បង្កជាភ្លើងឆាបឆេះនេះ។ ហើយក្រោយការសង្គ្រោះបឋមនៅមន្ទីរពេទ្យបង្អែកខេត្ត មន្ត្រីនគរបាលរូបនេះ បានបញ្ចូនទៅកាន់មន្ទីរពេទ្យនៅខេត្តអ៊ូប៊ុន ប្រទេសថៃ នាថ្ងៃទី១៤សីហានេះផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com