ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿងទាំងនេះនឹងកើតឡើងបើសិនជាអ្នកញ៉ាំខ្ញីបានជារៀងរាល់ថ្ងៃ
× ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបមួយប្រភេទសម្រាប់ប្រជាជនរស់នៅតំបន់អាស៊ាន ប៉ុន្តែខ្មែរយើងក៏ពេញនិយមខ្លាំងណាស់ដែរ ព្រោះវាអាចជួយផ្តល់ជារសជាតិយ៉ាងឆ្ងាញ់ និងហឹរតិចៗ។ ក្រៅពីនេះ ខ្ញីក៏ត្រូវបានគេរកឃើញថាមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ដែរ ជាពិសេសអាចព្យាបាលជំងឺជាច្រើនបានថែមទៀតផង។
យ៉ាងណាមិញ បើសិនជាអ្នកមានទម្លាប់ញ៉ាំខ្ញីរាល់ថ្ងៃមែន នោះអ្នកនឹងទទួលបានប្រយោជន៍ដូចខាងក្រោមនេះ៖
ទប់ស្កាត់ការច្រាលអាស៊ីតក្រពះ
ការច្រាលអាស៊ីតក្រពះកើតឡើងលើមនុស្សរាប់លាននាក់មកហើយនៅលើពិភពលោក។ វាគឺជាជំងឺមួយដែល រំលាយអាហាររបស់ក្រពះត្រូវបានច្រាលមកដល់បំពង់ក ដែលនាំឲ្យមានអារម្មណ៍ក្រហាយៗ និងចង់សន្លប់ផងដែរ។ ថ្វីបើជំងឺនេះច្រើនតែបង្កឡើងដោយការញ៉ាំអាហារមែនក៏ដោយ តែការញ៉ាំខ្ញីអាចជួយទប់ស្កាត់បញ្ហានេះបាន។ អ្នកគ្រាន់តែចិតតែខ្ញីជាពីរបីចំណិតហើយដាក់ក្នុងទឹកក្តៅឧណ្ហៗញ៉ាំទៅជាការស្រេចហើយ។
បំបាត់ការរលាក
ប្រយោជន៍មួយទៀតដែលអ្នកអាចទទួលបានពីការញ៉ាំខ្ញីរាល់ថ្ងៃនោះគឺ វាអាចជួយប្រឆាំងការរលាកដែលកំពុងតែកើតឡើងក្នុងខ្លួនបាន។ សារធាតុ Gingerols ដែលមានក្នុងមើមខ្ញីមួយនេះ ត្រូវបានគេរកឃើញថា អាចបន្ថយការរលាក ជាពិសេសបំបាត់ការឈឺសាច់ដុំ និងការឈឺចាប់ផ្សេងៗបាន។ ការញ៉ាំខ្ញីក៏អាចបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែម ជំងឺភ្លេចភ្លាំងពេលចាស់ជរា និងធាត់ជ្រុលផងដែរ។
បញ្ឈប់ការចាញ់កូន
ស្ត្រីមានផ្ទៃពោះច្រើនតែត្រូវការដោះស្រាយការចាញ់កូននៅត្រីមាសដំបូងព្រោះវាជាពេលវេលាដែលត្រូវការក្អួតច្រើនៗ។ រឿងនេះអាចប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃដោយសារតែត្រូវការចូលបន្ទប់ទឹកជាប់។ ប៉ុន្តែអ្នកអាចប្រើប្រាស់ខ្ញីដើម្បីដោះស្រាយរឿងនេះបាន។ ប៉ុន្តែយកល្អគួរតែពិគ្រោះជាមួយគ្រូពេទ្យសិនថា តើអ្នកអាចញ៉ាំខ្ញីបានឬអត់ក្នុងការព្យាបាលការចង្អោនេះ។
សម្រកទម្ងន់
ការធាត់ជ្រុលកំពុងតែកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ននេះ ហើយក៏កំពុងតែមានមនុស្សជាច្រើនវិវត្តន៍ទៅរកការធាត់លើសទម្ងន់ដែរ។ ប៉ុន្តែពេលនេះគឺជាដំណឹងល្អហើយ ព្រោះអ្នកអាចប្រើខ្ញីដើម្បីសម្រកទម្ងន់បាន ដោយគ្រាន់តែបញ្ចូលវាទៅក្នុងរបបអាហារនោះជាការស្រេចហើយ។ ខ្ញីមានប្រសិទ្ធភាពក្នុងការបង្កើនការរំលាយអាហារ ដូច្នេះវានឹងជួយសម្រកទម្ងន់បែបធម្មជាតិបាន។ ការបន្ថែមខ្ញី ទៅក្នុងរបបអាហារ ក៏អាចជួយឲ្យមានអារម្មណ៍ឆ្អែតបានកាន់តែយូរដែរ។
ព្យាបាលការឈឺបំពង់ក និងក្អក
បើសិនជាអ្នកកំពុងតែដោះស្រាយការក្អក ឬឈឺបំពង់ក អ្នកប្រហែលជាកំពុងតែមានជំងឺផ្តាសាយដែលត្រូវព្យាបាលឲ្យបានលឿនហើយ។ សំណាងដែរ ខ្ញីអាចជាមធ្យោបាយព្យាបាលដោយខ្លួនឯងដ៏ល្អមួយដែលអ្នកអាចយកមកប្រើដើម្បីបំបាត់ការក្អក និងឈឺបំពង់កបាន។ អ្នកគ្រាន់តែហាន់ខ្ញីពីរបីស្លាយដាក់ក្នុងទឹកក្តៅមួយពែង ហើយលាយទឹកឃ្មុំខ្លះដើម្បីទទួលទាននោះក៏បានធូរស្រាលពីការឈឺបំពង់ក និងក្អកហើយ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com