អត្ថបទពាណិជ្ជកម្ម
ចូលរួមដោយសេរី ក្នុងវេទិកាផ្គូរផ្គងអាជីវកម្ម សម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩
× រាជធានីភ្នំពេញ៖ តើលោកអ្នកកំពុងមានបញ្ហា ឬចម្ងល់ ទាក់ទងនឹងបច្ចេកទេស និងដំណើការពង្រីកអាជីវកម្មរបស់លោកអ្នកមែនទេ? តើលោកអ្នក ចង់ស្វែងរកដៃគូអាជីវកម្ម ដើម្បីប្រឹក្សាយោបល់ផ្នែកបច្ចេកទេស និងផ្គត់ផ្គង់ ឧបករណ៍ គ្រឿងម៉ាស៊ីន សម្ភារវេចខ្ចប់ ឬសេវានានាជាច្រើនទៀត សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្ម ឬសហគ្រាសកែច្នៃ របស់លោកអ្នកមែនទេ? នេះជាឱកាសល្អ លោកអ្នក នឹងបានជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្មទាំងអស់នោះ។
វេទិកាផ្គូរផ្គងអាជីវកម្មសម្រាប់សហគ្រាសកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម ឆ្នាំ២០១៩ នឹងប្រព្រិត្តទៅ នៅថ្ងៃទី១៦-១៧-១៨ ខែសីហានេះ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ អាគារ A សប្តាហ៍នេះ។ វេទិកានេះ នឹងមានការតាំងបង្ហាញសេវាកម្ម និងផលិតផល ពីបណ្ដាប្រភេទអាជីវកម្មសំខាន់ៗដូចជា៖ គ្រឿងផ្សំចំណីអាហារ គ្រឿងបរិក្ខារ និងម៉ាស៊ីនកែច្នៃ សម្ភារវេចខ្ចប់ ស្ដង់ដារព្រមទាំងសុវត្ថិភាពចំណីអាហារ សេវាបន្ទប់ពិសោធន៍ ឌីហ្សាញ និងបោះពុម្ពផ្លាកសញ្ញា សេវាផ្សព្វផ្សាយទីផ្សារ ប្រឹក្សាយោបល់លើផ្នែកអាជីវកម្ម ពន្ធដារ គណនេយ្យ ហិរញ្ញវត្ថុ ធនាគារ និងសេវាកម្មជ្រើសរើសបុគ្គលិកថែមទៀតផង។
សូមអញ្ជើញចូលរួមសេរី និងឥតគិតថ្លៃ សម្រាប់អ្នកទស្សនាដែលចាប់អារម្មណ៍ ក្នុងវិស័យកែច្នៃចំណីអាហារ និងផលិតផលកសិកម្ម។
ព័ត៌មានបន្ថែម ៖ 077 777 105 / 095 876 655 / 096 2525 047, E-mail:
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com