ជាតិ
ចាប់​ចិន​ជាង​១០០​នាក់ នៅ​ព្រះសីហនុ ពីបទ​ល្មើសជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត
15, Aug 2019 , 7:39 pm        
រូបភាព
ជនសង្ស័យដែលឃាត់ខ្លួនបាន២
ជនសង្ស័យដែលឃាត់ខ្លួនបាន២
 
​ជនជាតិ​ចិន​១៨០​នាក់​នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​សម​ត្ថិ​ច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP) កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​។ 
 
​លោក ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​១៥​សីហា​នេះ​ថា ក្នុងចំណោម​ជនជាតិ​ចិន​ទាំងនោះ មាន​១២៨​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជម្រិត​ទាក​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត  ហើយ​ត្រូវបាន​បញ្ជូន​ទៅកាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម​នៅ​ភ្នំពេញ ចំណែក​អ្នកដទៃ ត្រូវបាន​ដោះលែង​វិញ ក្រោយ​ពិនិត្យ​ទៅ​ឃើញថា មិន​ពាក់ព័ន្ធ​។   លោក បាន​បញ្ជាក់ថា បច្ចុប្បន្ន ស្ថា​ប័​ន្ធ​ខាងលើ កំពុង​ដោះស្រាយ​និង​សួរនាំ​បន្ត​តាម​នីតិវិធី​។ 
 
​ការចុះ​បង្ក្រាបនេះធ្វើឡើងលើ​ទីតាំង​ចំនួន​ពីរ​កន្លែង ដែលទីតាំង​ទីមួយ នៅ​អគារ​៥​ជាន់ ស្ថិតនៅ​ក្រុម​២៦ ភូមិ​២ សង្កាត់​៤ និង​ទី​តាំងទី​២ នៅ​វីឡា​តឿ​រ៉ូយ៉ាល់​ព្រី​ន​សេស ក្រុម​៤ ភូមិ​៣ សង្កាត់​២ ដែល​ស្ថិតក្នុង​ក្រុងព្រះសីហនុ​ទាំងពីរ​ទីតាំង​៕ 

Tag:
 ចិន​
  VOIP
© រក្សាសិទ្ធិដោយ thmeythmey.com