កីឡាអន្តរជាតិ
អន្តរជាតិ
PSG បដិសេធ​សំណើ​ដេញថ្លៃ​របស់ Barca និង Real ជុំវិញ​ការផ្ទេរ Neymar
15, Aug 2019 , 8:19 pm        
រូបភាព
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona និង Real Madrid សុទ្ធតែ​បរាជ័យ​ក្នុង​ការនាំយក​ខ្សែបម្រើ​ឆ្នើម Neymar Jr. ពី Paris St-Germain​។ នេះ​បើតាម​ការអះអាង​របស់​អ្នកកាសែត​អេ​ស្ប៉ា​ញ Guillem Balague ដែល​ធ្វើការ​ឲ្យ​ទូរទស្សន៍ BBC Radio 5 Live ដោយ​បញ្ជាក់ថា​ក្លិប​យក្ស​បារាំង​បដិសេធ​លើ​ការផ្ទេរ​កីឡាករ​ប្រេ​ស៊ី​ល​នេះ ដ្បិត​ចរចា​លក្ខខណ្ឌ​មិនត្រូវ​គ្នា​។​


 
Neymar ត្រូវបាន​គេ​ជឿជាក់ថា​អ​តី​ក្លិប​ចាស់ Barca ផ្តល់​ទឹកប្រាក់​ចំនួន ៩២,៤ លាន​ផោន (១១១​លាន​ដុល្លារ​អាមេរិក​) បូក​នឹង​ខ្សែបម្រើ Philippe Coutinho ជាមួយ Ivan Rakitic ថែមទៀត​ដល់ PSG ដើម្បី​យក​រូបគេ​ទៅកាន់ Nou Camp វិញ​។​
 
​ដោយឡែក Real បានដាក់​កីឡាករ​ពីររូប​ជា​ថ្នូរ​ដែល​រួមមាន​ខ្សែបម្រើ Gareth Bale និង James Rodriguez សម្រាប់​ផ្ទេរ​យក​ខ្សែបម្រើ​វ័យ​២៧​ឆ្នាំ ដែលមាន​តម្លៃ​ខ្លួន​ថ្លៃ​ជា​គេ​លើ​លោក​នេះ​។ យ៉ាងណា PSG បានស្នើ​យក​ខ្សែប្រយុទ្ធ​វ័យក្មេង Vinicius Junior ម្នាក់ទៀត ប៉ុន្តែ​ត្រូវ​ក្រុម​ស្តេច​ស​មិន​យល់ព្រម​។​


 
​បើតាម​អ្នកកាសែត Balague ការដេញថ្លៃ​ខាងលើ​មិនត្រូវ​បានទទួល​យក​ពី​សំណាក់​ក្រុម​ម្ចាស់​ជើងឯក Ligue1 បារាំង​នោះទេ ខណៈ Real ជា​ក្រុម​មានប្រៀប​ជាង Barce ក្តី​។​
Neymar បាន​ក្លាយជា​កីឡាករ​ថ្លៃ​ជាងគេ​លើ​លោក ក្រោយ​ផ្ទេរ​ចេញពី Barce ទៅ PSG ក្នុង​ឆ្នាំ ២០១៧ ក្នុងតម្លៃ ២២២​លាន​ដុល្លារ​។ នៅ​ទឹកដី​បារាំង​រយៈពេល​២​រដូវ​កាល អតីត​សមាជិក​ក្រុម Sao Polo រូបនេះ ស៊ុត​បញ្ចូល​ទី​បាន ៣៤ គ្រាប់​បើ​ទោះ​រូបគេ​ជួប​បញ្ហារ​បូស​ញឹកញាប់​ក៏ដោយ​។​
 
​ក្នុងជំនួប​បើកឆាក​ការប្រកួត​ដណ្តើមពាន​លី​គ​កំពូល​បារាំង​រដូវ​កាល​ថ្មី ដែល PSG យកឈ្នះ Nimes ៣-០ នៅ​រាត្រី​ថ្ងៃទី​១១ ខែសីហា អ្នកគាំទ្រ​របស់​ក្លិប​យក្ស​បារាំង​នេះ​បាន​លើក​បដា​ដេញ Neymar ចេញពី​ក្លិប​។ ទង្វើ​របស់​អ្នកគាំទ្រ​បែបនេះ កើតឡើង​ក្រោយពេល Neymar បានបង្ហាញ​អារម្មណ៍​ចង់​វិលត្រឡប់​ទៅកាន់ La Liga វិញ​ឲ្យ​បាន​មុន​ថ្ងៃទី​ផ្សារ​ដោះដូរ​កីឡាករ​បិទទ្វារ​នៅ​ថ្ងៃទី​២ ខែកញ្ញា ស្របពេល Real និង Barca សុទ្ធតែ​ចង់បាន​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​ដូចគ្នា​។​
 
​នាយក​ផ្នែក​កីឡា​របស់ PSG លោក Leonardo ក៏បាន​ចេញមុខ​មក​ប​ញ្ជា​ក់​ចុងក្រោយ​ដែរ​ថា ជុំវិញ​ការផ្ទេរ Neymar គឺមាន​លក្ខ​ខណ​ពិសេស​ជាមុន​ទៅទៀត​៕
 

Tag:
 Paris St-Germain
  Neymar
© រក្សាសិទ្ធិដោយ thmeythmey.com