ជាតិ
លោក ស៊ុន ចាន់ថុល ប្រាប់​ពលរដ្ឋ​៖«​ទាល់តែ​យើង​កែខ្លួន​យើង ទើប​ជាតិ​រីកចម្រើន​ច្រើន​ជាងនេះទៀត​»
15, Aug 2019 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល ទទូច​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាមួយ​រដ្ឋាភិបាល ជាជាង​ចាំ​ទិតៀន រិះគន់​។ ជា​ទេសរដ្ឋមន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយរូប លោក ស៊ុន ចាន់ថុល បាន​អះអាងថា​ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​កាតព្វកិច្ច​ចូលរួម​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ មិន​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ មិន​បោះ​សំរាម​ចោល​នៅ​ទីសាធារណៈ មិន​សេព​គ្រឿងញៀន មិន​លេង​ល្បែងស៊ីសង​ជាដើម​។ លោក​បាន​បន្ត​ដូច្នេះ​ថា​៖«​ទាល់តែ​ខ្លួន​យើង​កែខ្លួន​យើង ទើប​ប្រទេសជាតិ​រីកចម្រើន​ច្រើន​ជាងនេះទៀត​»​។​



​សូម​ស្ដាប់​ប្រសាសន៍​លោក ស៊ុន ចាន់ថុល ខាងក្រោម​នេះ​៖ 
 


 
​លោក ស៊ុន ចាន់ថុល បាន​ថ្លែង​ដូចខាងលើ​នេះ​ក្នុង​ពិធី​បញ្ជា​គ្រឿងចក្រ​បើក​ការដ្ឋាន​ជា​និមិត្តរូប​ជួសជុល​ផ្លូវ​ក្រវាត់ក្រុង នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៥​ខែសីហា​៕
 


Tag:
 ស៊ុន ចាន់ថុល
© រក្សាសិទ្ធិដោយ thmeythmey.com