ជាតិ
សង្គមជាតិ
ពលរដ្ឋ​ជិត​៨​ពាន់​គ្រួសារ និង​ផលដំណាំ​ជាង​៧​ពាន់​ហិកតា ក្នុង​ខេត្ត​៨ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​
15, Aug 2019 , 10:59 pm        
រូបភាព
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជិត​៨០០០​គ្រួសារ និង​ដំណាំ​ជាង​៧​ហិកតា នៅក្នុង​ខេត្ត​ចំនួន​៨ រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​អ្នកកាសែត នា​ថ្ងៃទី​១៥​សីហា​។ 

 
​ក្នុង​ស​ន្នី​សិទ​សារព័ត៌មាន ដែល​ស្តីពី​«​បច្ចុប្បន្នភាព​គ្រោះទឹកជំនន់ និង​ការកាត់បន្ថយ​ថ្ងៃ​ឈប់សម្រាក​ការងារ​មន្ត្រីរាជការ និង​និ​យោ​ជិ​ក​» នៅ​ព្រឹក​ថ្ងៃទី​១៥ សីហា​នេះ លោក កែវ វី បាន​បញ្ជាក់ថា ក្រៅពី​ពលរដ្ឋ​ជិត​៨០០០​គ្រួសារ​នេះ ក៏មាន​ផល់ប៉ះពាល់​ដល់ផ្ទះ​សម្បែង​៦៩០០​ខ្នង ក្នុងនោះ​ខូចខាត​២​ខ្នង​។ 


ជនរងគ្រោះដោយសារទឹកជំនន់ នៅស្រុកលំផាត់ ខេត្តរតនៈគិរី (ប្រភពរូប បានពីករណីហ្វេសប៊ុក Hak  Sovanda)។
 
​ចំណែក​សន្ទូង​ស្រូវ​ជាង​៥០០០​ហិកតា មានការ​ខូចខាត​៣០០​ហិកតា ។ រីឯ​ដំណាំ​រួមផ្សំ​២,២៧៥​ហិកតា បាន​ខូចខាត​៩៤០​ហិកតា​។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​បញ្ជាក់ថា ខេត្ត​ដែល​រង​ផលប៉ះពាល់​ដោយសារ​ទឹកជំនន់​រួមមាន ខេត្ត​ព្រះសីហនុ កំពត កោះកុង កែប រតនគិរី មណ្ឌលគិរី បាត់ដំបង និង​ខេត្តកំពង់ធំ​។ ក្នុងចំណោម​ខេត្ត​ទាំង​៨​នេះ មាន​ខេត្តរតនៈគិរី ព្រះសីហនុ និង​កំពត រងគ្រោះ​ធ្ងន់​ជាងគេ​។ 
 
​សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង​កន្លងមកនេះ បាន​បណ្តាលឱ្យ​មនុស្ស​៤​នាក់​ស្លាប់​។ ក្នុងនោះ​មាន​៣​នាក់ នៅ​ខេត្ត​ព្រះសីហនុ និង​១​នាក់​ទៀត នៅ​ខេត្តរតនៈគិរី​៕
 

Tag:
 ជំនន់​
  ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com