ជាតិ
សមត្ថកិច្ច កាប់បំផ្លាញ​កញ្ឆា​ជាង​៧០០​ដើម ដែល​លួច​ដាំ​ជាមួយ​ដំឡូង នៅ​ស្រុក​សំឡូត​
16, Aug 2019 , 8:59 am        
រូបភាព
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចុះទៅ​កាប់បំផ្លាញ​កញ្ឆា​៧៣០​ដើម ដែល​បាន​ដាំ​លាយឡំ​ជាមួយ​ដំឡូង​នៅ​ភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្តបាត់ដំបង​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​។

 
​លោក កៅ ស៊ុន​កាំ​ង អធិការនគរបាល​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ​យឿន រើ​ន ជា​អ្នក​ដាំ​កញ្ឆា​នេះ​។ បុរស​ជា​ជន​ស្ស័​យ​រូបនេះ រស់នៅ​ភូមិ​ឃុំ​ខាងលើ លួចលាក់​ដាំ​ដោយ​គ្មាន​ការអនុញ្ញាត​។ បច្ចុប្បន្ន​សមត្ថកិច្ច​បា​ន​ឃាត់ខ្លួន​ជនសង្ស័យ យកទៅ​សួរនាំ​តា​មន​នីតិវិធី​៕

Tag:
 កញ្ឆា​
© រក្សាសិទ្ធិដោយ thmeythmey.com