ជាតិ
សមត្ថកិច្ច កាប់បំផ្លាញកញ្ឆាជាង៧០០ដើម ដែលលួចដាំជាមួយដំឡូង នៅស្រុកសំឡូត រូបភាពពីអគ្គស្នងការដ្ឋាននគរបាលជាតិ
× កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចុះទៅកាប់បំផ្លាញកញ្ឆា៧៣០ដើម ដែលបានដាំលាយឡំជាមួយដំឡូងនៅភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ នេះបើតាមការចេញផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
លោក កៅ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត បានឲ្យដឹងថា ជនសង្ស័យឈ្មោះយឿន រើន ជាអ្នកដាំកញ្ឆានេះ។ បុរសជាជនស្ស័យរូបនេះ រស់នៅភូមិឃុំខាងលើ លួចលាក់ដាំដោយគ្មានការអនុញ្ញាត។ បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ យកទៅសួរនាំតាមននីតិវិធី៕
© រក្សាសិទ្ធិដោយ thmeythmey.com