ជាតិ
សង្គមជាតិ
ឧកញ៉ា គង់ គ្រឹង ត្រូវបានឃាត់ខ្លួនពីបទល្មើសព្រៃឈើ
× ឧកញ៉ា គង់ គ្រឹង និងជនម្នាក់ទៀតឈ្មោះ ម៉ាត់ ណាស៊ាត ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ។ កម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់ខ្លួនបុគ្គលទាំងពីរនាក់នេះ នៅថ្ងៃទី១៥ខែសីហានេះ ដោយមានបញ្ជាពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការសម្របសម្រួលពីអយ្យការ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ខែសីហា លោក គង់ គ្រឹង ត្រូវបានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ដែលដឹកនាំដោយលោក សៅ សុខា កោះហៅឲ្យចូលបំភ្លឺនៅថ្ងៃទី១៥នេះ។
ឧកញ៉ា គង់ គ្រឹង (សម្លៀកបំពាក់ពណ៌ខ្មៅ) និងជនឈ្មោះ ម៉ាត់ ណាស៊ាត ដែលពេលត្រូវបានឃាត់ខ្លួន
កាលពីដើមខែកក្កដាកន្លងទៅ មានឧកញ៉ាម្នាក់រួចមកហើយ គឺឧកញ៉ា ស៊ឹង សំអុល រួមទាំងបក្សពួក៣-៤នាក់ ដែលត្រូវបានចាប់ខ្លួនពីបទល្មើសព្រៃឈើ។
© រក្សាសិទ្ធិដោយ thmeythmey.com