ជាតិ
ក្រសួងការងារ ប្រកាសអាហារូបករណ៍ជាង ២០០០០កន្លែង សម្រាប់ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈ
× ភ្នំពេញ៖ ក្រសួងការងារ ប្រកាសថា គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ ឯកជន និងអង្គការ សមាគម នឹងជ្រើសរើសបេក្ខជនតាមប្រភេទនីមួយៗ ឲ្យចូលរៀន ថ្នាក់អាហារូបករណ៍ ២២ ៦៦១ កន្លែង និងថ្នាក់បង់ថ្លៃ ២៥ ១៨១កន្លែង។
សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី១៥ខែសីហា បានបញ្ជាក់ថា បេក្ខជនក្រីក្រ នារី តំបន់ដាច់ស្រយាល ជនជាតិភាគតិច និងជនពិការ ត្រូវបានផ្ដល់អាទិភាពក្នុងការទទួលបានអាហារូបករណ៍។ ចំពោះបេក្ខជនក្រីក្រ តំបន់ដាច់ស្រយាល និងជនជាតិភាគតិច ត្រូវមានឯកសារបញ្ជាក់ពីអាជ្ញាធរឃុំសង្កាត់។
© រក្សាសិទ្ធិដោយ thmeythmey.com