ជាតិ
សុខភាព
Hello VOA សុខភាព​៖ ការព្យាបាល​ជំងឺហឺត​សំខាន់​ត្រូវ​ជួយ​បន្ថយ​ការពិបាក​ដង្ហើម​និង​ទប់​កុំ​ឲ្យ​ជំងឺ​រើ​ឡើងវិញ​
17, Aug 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​អ្នកជំនាញ​វេជ្ជសាស្ត្រ​គឺ លោក តាំង តេ​ក​ហុង វេជ្ជបណ្ឌិត​ខ្មែរ​ចូលនិវត្តន៍​នៅ​ទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិក​ថ្លែងថា​ទិសដៅ​នៃ​ការព្យាបាល​ជំងឺហឺត​មាន​ពីរ​។ ទីមួយ​គឺ​ត្រូវ​ប្រើ​ថ្នាំ​ដើម្បី​ជួយ​សម្រួល​ដល់​ការដកដង្ហើម ហើយ​ទី​ពីរ​ត្រូវ​ទប់​កុំ​ឲ្យ​ជំងឺ​នេះ​រើ​ឡើងវិញ​។ លោក​វេជ្ជបណ្ឌិត​បាន​ថ្លែងបន្តថា ដោយសារតែ​ជំងឺហឺត​គឺជា​ប្រភេទ​នៃ​អាឡែកហ្ស៊ី ដូច្នេះ​អ្នកជំងឺ​ត្រូវ​រៀន​ដឹង​ពី​ខ្លួនឯង ថា​តើ​បរិស្ថាន​ឬក៏​សកម្មភាព​បែបណា​ដែល​បង្ក​ឲ្យ​ខ្លួន​កើត​ជំងឺហឺត​គួរ​ត្រូវ​ជៀសវាង​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com