ជាតិ
សង្គមជាតិ
តំបន់់​មួយចំនួន​នៅ​កម្ពុជា មាន​ភ្លៀង​ធា្ល​ក់​ពី​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​២២​សីហា​
16, Aug 2019 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ឥទ្ធិពល​ខ្យល់​មូល​សុង​និរតី  បានធ្វើឱ្យ​តំបន់​មួយចំនួន​នៅ​កម្ពុជា មាន​ភ្លៀង​ពី​កម្រិត​តិច​ទៅ​ច្រើន ចាប់ពី​ថ្ងៃទី​១៦-២២​សីហា​។ យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធន​ធន​ទឹក និង​ឧតុនិយម តំបន់​ដែលមាន​ភ្លៀង​នោះ​មាន មាន​បណ្តា​ខេត្ត​នៅ​តំបន់​ជាប់មាត់​សមុទ្រ តំបន់​ភាគ​ខាងកើត​ជាប់​ប្រទេស​វៀតណាម តំបន់​កណ្តាល និង​តំបន់​ភាគ​ខាងក្រោម និង​ខាងលើ​។

 
​សេចក្តីជូនដំណឹង​ដដែល​បញ្ជាក់ថា បណ្តា​ខេត្ត​នៅ​តំបន់​ទាំងនេះ នឹងមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​តិច ទៅ​មធ្យម ចាប់ពី​ថ្ងៃទី​១៦-១៨ សីហា ហើយនឹង​បន្ត​ភ្លៀង​ក្នុង​កម្រិត​មធ្យម ទៅ​បង្គួរ និង​ផ្នែក​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី​១៩-២២​សីហា​។ តំបន់​ជាប់​សមុទ្រ ដែលមាន​ភ្លៀង​ធា្ល​ក់ គឺ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ​៕ 
 

Tag:
 អាកាសធាតុ​
  ភ្លៀង​
  តំបន់
© រក្សាសិទ្ធិដោយ thmeythmey.com