អត្ថបទពាណិជ្ជកម្ម
រីករាយ​ការធ្វើដំណើរ​ទៅគ្រប់​ទីកន្លែង ដោយមាន​អ្នកបើកបរ​ផ្ទាល់ខ្លួន
16, Aug 2019 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​លោកអ្នក​កំពុងតែ​ស្វែងរក​អ្នកបើកបរ​ផ្ទាល់ខ្លួន​មែន​ទេ​? សម័យនេះ​ទៅហើយ នៅ​បារម្ភ​ច្រើន​អី​ទៀត​? ឥឡូវនេះ លោកអ្នក​អាច​ស្វែងរក​អ្នកបើកបរ​ជូន​អ្នក ទៅកាន់​ទីជិត​ឆ្ងាយ​ភ្លាមៗ ជាមួយនឹង​កម្មវិធី​ទូរ​សព្ទ​ដៃ Pass App​។ លោកអ្នក​រង់ចាំតែ​ពីរ ទៅ​បី​នាទី​ប៉ុណ្ណោះ លោកអ្នក នឹង​ទទួលបាន​អ្នកបើកបរ​ម្នាក់ ដែល​អាច​ជូន​លោកអ្នក​ទៅគ្រប់​ទីកន្លែង គ្រប់ពេលវេលា មិន​ថា​ទៅ​ផ្សារ ទៅ​សាលារៀន ទៅ​កន្លែងធ្វើការ ឬ​ទៅ​ទីកន្លែង​ប្រជុំ​នានា​នោះទេ ។​
 
PassApp ដែលជា​ក្រុមហ៊ុន​បម្រើសេវា​កម្ម​ដឹកជញ្ជូន​អ្នក​ដឹក​ដំណើរ​តាម​កង់​បី និង​តាក់ស៊ី​នាំមុខគេ​នៅ​កម្ពុជា​។ កម្មវិធី​កក់​កង់​បី និង​តាក់ស៊ី​ជិះ​តាម​ទូរ​សព្ទ​ដៃ​មួយ​នេះ បាន​ផ្លាស់ប្តូរ​ការ​រស់ និង​ជួយ​សម្រួល​ដល់​ការរស់នៅ​របស់​ប្រជាជន​កម្ពុជា​យ៉ាងច្រើន ដោយ​តាមរយៈ App មួយ​នេះ ប្រជាជន​កម្ពុជា អាច​ហៅ​កង់​បី និង​តាក់ស៊ី ជិះ​បាន គ្រប់ពេលវេលា និង​ពី​គ្រប់​ទីកន្លែង ដោយ​មិនបាច់​ឈរ​ហាលថ្ងៃ និង​ខ្លាច​អត់​មាន​កង់​បី និង​តាក់ស៊ី​ជិះ​នោះទេ​។ 


 
​នៅ​ខែ​ភ្លៀង​ដូច​ឥឡូវនេះ​ទៀត លោកអ្នក​ក៏​មិនបាច់​បារម្ភ​ខ្លាច​ទទឹកភ្លៀង​ពេលធ្វើ​ដំណើរ​នោះដែរ​។ មានកម្ម​វិធី PassApp នៅក្នុង​ទូរ​សព្ទ​ដៃ លោកអ្នក​ហៅ​កង់​បី និង​តាក់ស៊ី បាន​ដោយ​មិនបាច់ ខ្វាយខ្វល់​ខ្លាច​ទទឹកភ្លៀង​ឡើយ ហើយ​លោកអ្នក​នឹងមាន​អ្នកបើកបរ​ផ្ទាល់ខ្លួន ជូន​លោកអ្នក​ទៅកាន់​គោលដៅ​នានា ដែល​លោកអ្នក​ចង់ទៅ បាន​យ៉ាង​ងាយស្រួល​ជាទីបំផុត ថែមទាំង​រហ័ស និង​មាន​សុវត្ថិភាព​ទៀតផង​។ លើសពីនេះ តាមរយៈ​ការធ្វើដំណើរ​ជាមួយ​កម្មវិធី​ទូរ​សព្ទ​ដៃ PassApp លោកអ្នក​អាច​មើលឃើញ​តម្លៃ​ដែល​លោកអ្នក​បាន​ជិះ ដោយ​មិនចាំបាច់​តថ្លៃ​ទៀត​នោះទេ​។​
 
​មានកម្ម​វិធី PassApp នៅក្នុង​ទូរ​សព្ទ​ដៃ ប្រៀបដូចជា​លោកអ្នក មាន​អ្នកបើកបរ​ផ្ទាល់ខ្លួន​របស់​ដូច្នេះ​ដែរ ដោយ​ដៃគូ​បើកបរ របស់ Pass App នឹងធ្វើ​ឲ្យ​ដំណើរ​ទៅកាន់​ទីជិត​ឆ្ងាយ​របស់​លោកអ្នក ពោរពេញ​ដោយ​ភាព​រីករាយ សុវត្ថិភាព និង​តម្លាភាព​៕ 

​(អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 Pass APP
© រក្សាសិទ្ធិដោយ thmeythmey.com