ជាតិ
បាក់ឌុប
ទូត​អឺរ៉ុប ជូនពរ​សិស្សានុសិស្ស​ឲ្យ​ជោគជ័យ​ក្នុងការ​ប្រឡង​បាក់​ឌុប​
16, Aug 2019 , 5:18 pm        
រូបភាព
ដោយ:
​ខណៈ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ជិត​មកដល់ ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បាន​ជូនពរ​សិស្សានុសិស្ស​ទាំងអស់​ឲ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​របស់ខ្លួន​។


 
​សារ​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អឺរ៉ុប បាន​សរសេរ​ដូច្នេះ​ថា​៖«​ក្នុងនាម​ជា​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​អប់រំ យុវជន និង កីឡា សហភាព​អឺរ៉ុប សូម​ជូនពរ​ដល់​សិស្សានុសិស្ស​ទាំងអស់ ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​របស់ខ្លួន​»​។​
 
​ជាមួយគ្នានេះ ទូត​អឺរ៉ុប​បានផ្ដល់​កម្លាំងចិត្ត​ដល់​បេក្ខជន​ប្រឡង​យ៉ាងដូច​នេះ​ថា​៖«​យើង​សង្ឃឹមថា ទាំងអស់គ្នា​បាន​ត្រៀមខ្លួន​រួចជាស្រេច និង​មាន​ភាពជឿជាក់​លើ​សមត្ថ​ភាព​របស់ខ្លួន​»​។ គួរ​បញ្ជាក់ថា ការប្រឡង​បាក់​ឌុប នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩-២០ ខែសីហា​៕



© រក្សាសិទ្ធិដោយ thmeythmey.com