សម្តេច ហ៊ុន សែន ផ្តល់​ថវិកា​លើកទឹកចិត្ត​៣១ ០០០​ដុល្លារ​ដល់ U18 កម្ពុជា​
កីឡាជាតិ
ជាតិ
សម្តេច ហ៊ុន សែន ផ្តល់​ថវិកា​លើកទឹកចិត្ត​៣១ ០០០​ដុល្លារ​ដល់ U18 កម្ពុជា​
17, Aug 2019 , 8:59 am        
រូបភាព
លោក ឈូក ពិសិដ្ឋ អ្នក​ចាត់ការក្រុម ទទួលប្រាក់រង្វាន់ពីលោក សៅ សុខា ។ រូបថត GRK News
លោក ឈូក ពិសិដ្ឋ អ្នក​ចាត់ការក្រុម ទទួលប្រាក់រង្វាន់ពីលោក សៅ សុខា ។ រូបថត GRK News
ដោយ: ថ្មីៗ
​លោក សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រគល់​ថវិកា​លើកទឹកចិត្ត​សរុប​៣១ ០០០​ដុល្លារ​ដល់​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជម្រើស​អាយុ​ក្រោម​១៨​ឆ្នាំ​កម្ពុជា​។ ពិធី​ប្រគល់​ត្រូវបាន​រៀបចំ​កាលពី​យប់​ថ្ងៃទី​១៦ ខែសីហា នៅ​បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ពោលគឺ​ភ្លាមៗ បន្ទាប់ពី U18 វិលត្រឡប់​ពី​បេសកកម្ម​វិញ​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship នៅ​ក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។​



អត្ថបទទាក់ទង


U18 ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Gyotoku Koji បានបញ្ចប់​ត្រឹម​ចំណាត់ថ្នាក់​លេខ​៤ ក្នុង​ពូ​ល B ប៉ុន្តែ​ពួកគេ សម្រេចបាន​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ក្រុម​កម្ពុជា គ្រប់​កម្រិត​អាយុ តាមរយៈ​ការយក​ឈ្នះ​ក្រុម​ថៃ និង​វៀតណាម​។ បើ​គិត​ចាប់តាំងពី​ក្រោយ​សង្គ្រាម U18 ជា​ក្រុម​លើកដំបូង​បំផុត​ដែល​ឈ្នះ​ក្រុម​នៃ​ប្រទេសជិតខាង​ទាំងពីរ សម្រាប់​ការប្រកួត​ផ្លូវការ​។​



U18 កម្ពុជា បាន​ចាញ់​អូស្ត្រាលី ៥-១ ចាញ់​សិង្ហ​បុរី ១-០ និង​ចាញ់​ម៉ាឡេស៊ី ៣-០ ប៉ុន្តែ​បាន​យកឈ្នះ​ថៃ ៤-៣ និង​ឈ្នះ​ម្ចាស់ផ្ទះ​វៀតណាម ២-១ មុន​ត្រឡប់​កម្ពុជា​វិញ​។

​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស (GRK News) កីឡាករ និង​ក្រុមការងារ​សរុប​ចំនួន​៣១​នាក់ ដោយ​ម្នាក់​ទទួល​ប្រាក់រង្វាន់​លើក​ចិត្ត​១០០០​ដុល្លារ​អាមេរិក​ពីស​ម្តេច ហ៊ុន សែន និង​ភរិយា​៕


Tag:
 AFF U18
© រក្សាសិទ្ធិដោយ thmeythmey.com