កីឡាអន្តរជាតិ
អន្តរជាតិ
Bayern Munich រកលុយ​ពី​ការ​ឈ្នះ​ពាន​លើសគេ​នៅ​អឺរ៉ុប ខណៈ Man Utd ឈរ​លេខ​៥
17, Aug 2019 , 8:59 pm        
រូបភាព
​អ្នក​ចូលចិត្ត​តាមដាន​វិស័យ​កីឡាបាល់ទាត់​ភាគច្រើន​ពិតជា​ដឹង​ច្បាស់​ថា​ក្លិប​នៅ​អឺរ៉ុប​ណាខ្លះ​ធ្លាប់​ឈ្នះ​ជើងឯក​លី​គ​កំពូល​ក្នុងស្រុក និង​ពាន​ក្រៅ​ស្រុក​ច្រើនជាងគេ​គិត​មក​ត្រឹម​បច្ចុប្បន្ន​។ យ៉ាងណាក៏ដោយ បើ​ទោះ​ដឹង​ពី​ចំនួន​ពាន​ដែល​ពួកគេ​ឈ្នះក្តី ប៉ុន្តែ​តម្លៃ​ពាន​ដែល​ទទួលបាន​មាន​អ្នកខ្លះ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​នោះទេ​។​



​បើ​យោងតាម​ការផ្សាយ និង​វាយតម្លៃ​របស់ British jewelers F. Hinds ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich ជា​ក្លិប​រក​ចំណូល​ពី​ការ​ឈ្នះ​ពាន​ច្រើនជាងគេ​រហូត ៣,៧៥៣,៤២១​ដុល្លារ ពោលគឺ​លើសគេ​ក្នុងចំណោម​ក្លិប​ទាំងអស់​នៅ​តំបន់​អឺរ៉ុប​។​
  
 
​បើទោះបី Real Madrid ឈ្នះ​ពាន​សរុប​ច្រើនជាង Bayern ក៏ដោយ តែ ក្រុម​ពី​អេ​ស្ប៉ា​ញ​មួយ​នេះ​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​២​ប៉ុណ្ណោះ​ដែល​រកបាន ៥៤៧,៩៥២ ដុល្លារ​អាមេរិក​។ FC Barcelona, Juventus, Manchester United, AC Milan, Inter Milan, AT-Madrid, Liverpool និង Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​ក្នុងចំណោម Top 10​។​
 
​មូលហេតុ​ដែល Bayern ត្រូវ​ចាត់ទុកជា​ក្រុម​រក​ចំណូល​ពី​ការ​ឈ្នះ​ពាន​លើសគេ ដ្បិត​ពាន​នៅ​អាល្លឺម៉ង់​មានតម្លៃ​ថ្លៃ​ជា​ពាន​ពី​បណ្តា​លី​គ​នៅ​អឺរ៉ុប​ទាំងអស់​។ ពាន Bundesliga មានតម្លៃ​ថ្លៃ​ជាង​ពាន​ណាៗ​ទាំងអស់​រហូតដល់ ៥៤,១៣៣ ដុល្លារ ខណៈ​ពាន Premier League ថ្លៃ​៩៥០០​ដុល្លារ La Liga ៩០៥៤​ដុល្លារ និង Serie A ៧០០០​ដុល្លារ​។​
 
​ខាងក្រោម​នេះ​ជា​ក្រុម និង​ចំនួន​ពាន​ដែល​ពួកគេ​ឈ្នះ ជាមួយ​តម្លៃ​ពាន​សរុប​ដែល​ទទួលបាន​របស់​ក្លិប​ទាំង​១០​នៅ​អឺរ៉ុប​៖
 


Tag:
 Bayern Munich
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com