កីឡាជាតិ
ជាតិ
សៀង ចន្ធា អាត អូនតូច និង សមាជិក U18 ផ្សេងទៀត ត្រូវប្រឡងបាក់ឌុប
17, Aug 2019 , 2:01 pm        
រូបភាព
កីឡាករ សៀង ចន្ធា (ឆ្វេង) និង កីឡាករ អាត អូនតូច (រូបភាពពី FFC)
កីឡាករ សៀង ចន្ធា (ឆ្វេង) និង កីឡាករ អាត អូនតូច (រូបភាពពី FFC)
ដោយ:
ខ្សែប្រយុទ្ធឆ្នើមកម្ពុជា សៀង ចន្ធា និងខ្សែបម្រើ អាត អូនតូច រួមជាមួយសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំ(U18)ជាច្រើនរូបទៀត ត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំនេះ។ ក្រៅពីនេះ ក៏មានកីឡាករនៅតាមបណ្តាក្លិបនានាជាច្រើនផ្សេងទៀតផងដែរ។



ក្រោយជួយសាងកំណត់ត្រាជាប្រវត្តិសាស្ត្រជូនវិស័យកីឡាបាល់ទាត់កម្ពុជានាពានរង្វាន់ AFF U18 Championship នៅវៀតណាម សមាជិកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំកម្ពុជាមួយចំនួន ត្រូវបំពេញកាតព្វកិច្ចផ្ទាល់ខ្លួនដ៏ធំមួយទៀត គឺការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩។

ខ្សែប្រយុទ្ធឆ្នើម សៀង ចន្ធា ដែលរកបាន៤គ្រាប់ក្នុងពានរង្វាន់ AFF U18, ជួង មករា, អាត អូនតូច, ទូច គីមឆាយ, ចាន់ សុភា និង ទូច ណាឃីម ជាដើម គឺជាបេក្ខជនប្រឡងបាក់ឌុបនៅឆ្នាំនេះ។ ក្រៅពីសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៨ឆ្នាំទាំងនេះ ក៏មានកីឡាកររបស់ក្លិបមួយចំនួនផ្សេងទៀតត្រូវប្រឡងផងដែរ។

កីឡាករទាំងនោះមកពីក្លិបវិសាខា១០រូប(ទៀត គឹមហេង, ផុន តៃនិញ, ឡុង ម៉េងហាវ, សន សុវត្ថិ, សរ សាមុត, ប៉ែន បញ្ញាវឌ្ឍ, អ៊ុង ថវិកា, សួង ដាវីត, គង់ ភក្ត្រា, អ៊ិន ឃឹនដារ៉ូ), បឹងកេត៣រូប(ចឿន ពិសាខាបូរមី, ស្រ៊ី ពិសិដ្ឋ, ហ៊ត ជិនឈិន) និងមកពីអគ្គិសនីកម្ពុជា២រូប(ពេជ្យ សុវណ្ណារ័ត្ន និង ចន្ថា កា) និងកីឡាករជាច្រើនរួបទៀត៕

Tag:
 បាល់ទាត់
  សៀង ចន្ធា
  អាត អូនតូច
  U18 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com