ជាតិ
នយោបាយអន្តរជាតិ
កម្ពុជា ចង់ឲ្យស្ថានការណ៍នៅហុងកុង វិលមករកប្រក្រតីភាពវិញ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ស៊ី ជិនពីង ប្រធានាធិបតីចិន ចាប់ដៃគ្នា ក្នុងវេទិកាធុរកិច្ច និងហិរញ្ញវត្ថុ កម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្រ្តីកម្ពុជា កាលអំឡុងខែធ្នូ ឆ្នាំ២០១៦
× «កម្ពុជា ចង់ឃើញការវិលត្រឡប់មករកប្រក្រតីភាពឲ្យបានឆាប់ នូវជីវភាពរស់នៅប្រកបដោយសុខសន្តិភាពរបស់ប្រជាជនហុងកុង»។ នេះជាខ្លឹមសារមួយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ដែលចេញនៅយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩ ជុំវិញការធ្វើបាតុកម្មរបស់ប្រជាជនក្នុងទីក្រុងហុងកុង។
តាមយៈសេចក្តីថ្លែងការណ៍ ក្រសួងការបរទេស ប្រកាសថា កម្ពុជា គោរព «គោលនយោបាយចិនតែមួយ» ហើយចាត់ទុកស្ថានការណ៍ដែលកំពុងវិវត្តក្នុងទីក្រុងហុងកុង ថាជាកិច្ចការផ្ទៃក្នុងរបស់ចិន។ លើសពីនេះ ក្រសួងការបរទេស បង្ហាញជំហរថា កម្ពុជា គាំទ្រ «រាល់ចំណាត់ការចំបាច់នានា» របស់រដ្ឋាភិបាលចិន និងរដ្ឋបាលទីក្រុងហុងកុង ដើម្បីរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និង ការរួមរស់ជាមួយគ្នា ប្រកបដោយភាពសុខដុមរមនា៕
© រក្សាសិទ្ធិដោយ thmeythmey.com