ជាតិ
ពីនេះ ពីនោះ
មុន​ថ្ងៃ​ប្រឡង​មកដល់​!
18, Aug 2019 , 10:15 am        
រូបភាព
ព្រះអង្គដងកើ មុខព្រះបរមរាជវាំង (រូបដោយកញ្ញា អ៊ូ សុខមាន)
ព្រះអង្គដងកើ មុខព្រះបរមរាជវាំង (រូបដោយកញ្ញា អ៊ូ សុខមាន)
ដោយ:



បទពាក្យ​៧
 
​តា​មឿង​យាយ​ម៉ៅ​កូនចៅ​ស្នើ​         ​ព្រះអង្គ​ដង​កើ​ល្បី​ស័ក្តិ​សិទ្ធ​
​ដំបង​ក្រ​ញួ​ង​លោក​មាន​ឫទ្ធិ​ ​យាយ​យ៉ា​ត​យោងយឹត​កូនចៅ​ផង​។​
 
​សូម​បន្ទន់ចិត្ត​គ្រូ​បន្ទុក​         ​ជួយ​ដាក់​ស្នេហ៍មុខ​ពេល​ប្រឡង​
​សំណៅ​ចម្លើយ​មួរ​ខ្ចប់​ចង​         ​ជួយ​លាក់​ខ្ញុំ​ផង​ក្រែង​គ្រូ​ដឹង​។​
 
​សូម​ពេល​ប្រឡង​ឆ្លង​ឈ្លាស​ឆ្លាត​       ជួប​អប្បមាទ​ស្លូត​មិន​ខឹង​
​បង្ហើប​ចម្លើយ​ឲ្យ​ខ្ញុំ​ដឹង​         ​បើ​បាន​ប៉ុណ្ណឹង​អស់ចិត្ត​ហើយ​។​
 
​បន់ស្រន់​គ្រាន់តែ​បង្អន់​ខ្លាច​ ​ជាក់ស្តែង​មិនអាច​ជួយ​អ្វី​ឡើយ​
​បើ​ប្រឹងរៀន​ខ្លាំង​មិន​កន្តើយ​ ​ប្រឡង​ជាប់​ហើយ​ប្អូនស្រី​ប្រុស​។​
 
​មាន​សមាធិ​ពេល​ប្រឡង​         ​កុំ​ពឹង​ចម្លង​គេ​ក្រែង​ខុស​
​វិជ្ជា​យើង​ប្រឹង​ដឹង​ដាក់​ដុះ​         ​ជឿ​ខ្លួនឯង​ចុះ​ចេះ​ជាក់​ជាប់​។​

Tag:
 កំណាព្យ
  បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com