កីឡាជាតិ
ជាតិ
AFF Women៖ កម្ពុជា ប៉ះ មីយ៉ាន់ម៉ា ក្រោយឥណ្ឌូណេស៊ីជួបវៀតណាម
18, Aug 2019 , 2:21 pm        
រូបភាព
ដោយ:
ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជាបន្តជួបជាមួយមីយ៉ាន់ម៉ា សម្រាប់ជំនួពពូល B ពានរង្វាន់ AFF Women Championship ក្រោយរងការខកចិត្តក្នុងជំនួបបើកឆាក។ ការប្រកួតធ្វើឡើងនៅម៉ោង៦ល្ងាច(ម៉ោងនៅកម្ពុជា) នាកីឡដ្ឋាន IPE1 នៅខេត្តឈុនបូរីប្រទេសថៃ។ នៅម៉ោង៣រសៀលថ្ងៃអាទិត្យទី១៨​ខែសីហា នេះដែរ ក្រុមកីឡាការិនីជម្រើសជាតិឥណ្ឌូណេស៊ីត្រូវតទល់ជាមួយវៀតណាម នៅកីឡដ្ឋានដូចគ្នានេះ។

 

 

ក្រោយបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងវៀតណាម ១០-០ ក្នុងជំនួបបើកឆាកពូល B ក្រុមកីឡាការិនីជម្រើសជាតិកម្ពុជារំពឹងយកឈ្នះមីយ៉ាម៉ា ដើម្បីបាន៣ពិន្ទុក្នុងការប្រជែងដណ្តើមកៅអីឡើងទៅវគ្គបន្តនៃពានរង្វាន់ AFF Women Championship ដែលរៀបចំនៅខេត្តឈុនបូរី ប្រទេសថៃ។ នាជំនួបបើកឆាកកាលពីថ្ងៃទី១៦ សីហា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ាបានលត់ឥណ្ឌូណេស៊ីក្នុងលទ្ធផល ៧-០។

 

ក្រុមកីឡាការិនីកម្ពុជាអាចត្រូវធ្វើបន្តិចនៅលើកនេះ ដ្បិតមីយ៉ាន់ម៉ាជាក្រុមមានសមត្ថភាពខ្លាំង និងធ្លាប់គ្រងជើង​ឯកព្រឹត្តិការណ៍នេះរហូត៣លើកក្នុងចំណោមការចូលរួម១១លើករបស់ពួកគេ។ សម្រាប់កម្ពុជានេះជាការចូលរួមលើកទី២ បន្ទាប់ពីចូលរួមលើកដំបូងនៅឆ្នាំ២០១៨ ដោយទទួលបានលទ្ធផលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ពូល B មាន៣ពិន្ទុ ក្រោយយកឈ្នះទីម័រខាងកើតក្នុងលទ្ធផល ១២-០៕ 

 

 

 

 


Tag:
 បាល់ទាត់
  AFF Women Championship
© រក្សាសិទ្ធិដោយ thmeythmey.com