ជាតិ
សង្គមជាតិ
ឡានដឹកឥដ្ឋ បុកយុវតីម្នាក់ស្លាប់ ពេលជិះម៉ូតូជាមួយឪពុក ទៅមើលឈ្មោះប្រឡងបាក់ឌុប
18, Aug 2019 , 2:33 pm        
រូបភាព
សកម្មភាពក្រុមគ្រួសារលើកសពយុវតីដាក់លើរថយន្ត
សកម្មភាពក្រុមគ្រួសារលើកសពយុវតីដាក់លើរថយន្ត
យុវតីម្នាក់ឈ្មោះ អ៊ុយ លីលី អាយុ១៨ឆ្នាំ ដែលបេក្ខជនប្រឡងបាក់ឌុប បានបាត់បង់ជីវិត ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រៅយចង្វារ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨សីហានេះ។



ស្ត្រីម្នាក់ ដែលជាបងប្អូនជីដូនមួយរបស់យុវតីរងគ្រោះ បាននិយាយនៅកន្លែងកើតហេតុថា ឪពុករបស់យុវតី លីលី  បានឌុបកូន ពីឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល (ស្រុកកំណើត) ទៅមើលឈ្មោះប្រឡង សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នៅមណ្ឌលប្រឡងមួយក្នុងក្រុងតាខ្មៅ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋ បុកពីក្រោយ។ ឪពុករបស់នាង គ្រាន់តែរបួសប៉ុណ្ណោះ។ 

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ឪពុករបស់យុវតី​ខាងលើ បានឈប់នៅកន្លែងភ្លើងសញ្ញាចរាចរណ៍ ហើយក៏ត្រូវរថយន្តដឹកឥដ្ឋបុកពីក្រោយ ដោយសារតែរថយន្តនោះពុំបានបន្ថយល្បឿន ពេលទៅដល់កន្លែងភ្លើងសញ្ញាចរាចរណ៍។ បើតាមប្រភពដដែល សមត្ថកិច្ច បានឃាត់រថយន្តនោះទុក ក្រោយបង្កហេតុ៕ 


Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com