សៀមរាប៖ ប្រទេសជប៉ុន តាមរយៈគ្រឹះស្ថានបោះពុម្ព THISHUKAN (តៃស៊ូកាន់) កាលពីថ្ងៃទី២៩ កក្កដា បានដាក់សំណើសុំបោះពុម្ពអត្ថបទស្រាវជ្រាវអំពីផ្លូវបុរាណ ជាភាសាជប៉ុនសម្រាប់សិស្សវិទ្យាល័យជប៉ុន។ អត្ថបទដែលជប៉ុនស្នើយកទៅបកប្រែនិងបោះពុម្ពនេះ គឺបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីនៅឆ្នាំ២០១៦ មានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬជាភាសាខ្មែរមានន័យថា ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌និងការអភិវឌ្ឍឆ្លងព្រំដែន។