ពីនេះ ពីនោះ
«​ថេរ​»​មានន័យ​ដូច​គ្មា​នឹង​ពាក្យ​«​ស្ថិរ​»​និង​«​ថិ​រ​»​ដែរ​
19, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ចំពោះ​ពាក្យ​ដែល​សរសេរ​ខុសគ្នា ហើយ​មានន័យ​ដូចគ្នា​នោះ មិនមាន​អ្វី​ចម្លែក​នោះទេ ព្រោះ​នៅក្នុង​ភាសា​ខ្មែរ​មាន​ពាក្យ​សរសេរ​ខុសគ្នា​ច្រើន តែ​ខ្លឹមសារ និង​អត្ថន័យ​ដូចគ្នា​។ តែ​ផ្ទុយទៅវិញ​ពាក្យ​ខ្លះ​សរសេរ​ដូចគ្នា​ពិតមែន តែ​អត្ថន័យ​ខុសគ្នា​។​



​ជាក់ស្តែង​ពាក្យ «​ថេរ​»,«​ស្ថិរ​» និង​«​ថិ​រ​» ជា​ពាក្យ​សរសេរ​ប្លែក​គ្នា តែមាន​និយមន័យ​ដូចគ្នា ដែល​មានន័យថា ឋិត​នៅបាន​យូរ​, មាំមួន​,​ខ្ជាប់ខ្ជួន​, រឹងប៉ឹង​។ 
 
​វេច​នា​នុ​ក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​ពាក្យ «​ថេរ​»​សម្រាប់​ប្រើ​ជាមួយ​ពាក្យ ឋិត បានជា ឋិតថេរ មានន័យថា តាំងនៅ​មាំ យឺនយូរ​។ សម្រាប់​ពាក្យ​«​ស្ថិរ​» និង​«​ថិ​រ​» ប្រើ​ពីមុខ​ពាក្យ​ដទៃ ដូចជា ស្ថិរកម្ម​(​ការ​ឋិតថេរ​) ស្ថិរចិត្ត​(​ចិត្ត​ខ្ជាប់ខ្ជួន​)​ស្ថិរភាព​(​ភាព​ឋិតថេរ​)៕ 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com