ONE Championship
កីឡាអន្តរជាតិ
ONE៖ Nong-O ឡើង​ការពារ​ខ្សែក្រវាត់​ពិភពលោក ទល់នឹង Brice Delval នៅ​វៀតណាម​ដើមខែ​កញ្ញា
18, Aug 2019 , 8:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
ONE Championship បាន​ទៅ​រៀបចំ​ការប្រកួត​នៅ​ក្រុង ហូជីមិញ ប្រទេស​វៀតណាម​ជា​លើកដំបូង​។ ព្រឹត្តិ​កាណ៍​នេះ​នឹងមាន​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពិភពលោក ONE Super Series និង គូប្រកួត​ខ្លាំងៗ​ជាច្រើន​ទៀត ដែល​ធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​៦ ខែ កញ្ញា នៅ​សង្វៀន ONE: IMMORTAL TRIUMPH ។​



​នឹងមាន​ជំនួប​រវាង​ជើងឯក​ពិភពលោក ONE Bantamweight Muay Thai World Champion កីឡាករ Nong-O Gaiyanghadao ឡើងទៅ​ការពារ​ខ្សែក្រវាត់​របស់ខ្លួន​ទល់នឹង​ជើង​ខ្លាំង Brice Delval ឬ គេ​ហៅថា «The Truck»​។ 
 
Nong-O មើលទៅ​រីកមុខ​រីក​មាត់​ណាស់​តាំងពី​មកដល់​សង្វៀន​លំដាប់​ពិភពលោក​កាល ខែ មេសា ឆ្នាំ ២០១៨​។ វីរបុរស​របស់​ថៃ​ឈ្នះ ៤ លើក​ជាប់​គ្នា​ក្នុងការ​ប្រកួត ONE Super Series ដែល​ធ្វើ​ឲ្យ​កើន​កំណាត់​ត្រា​ឈ្នះ ២៥៩ លើក ចាញ់ ៥៤ លើក និង ស្មើ ១ លើក​។ ថ្មីៗ​នេះ Nong-O ឈ្នះ កីឡាករ​ជប៉ុន Hiroaki Suzuki ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពេល​ឡើង​ការពារ​ខ្សែក្រវាត់​លើកដំបូង​កាល​ខែ ឧសភា​។ ប៉ុន្តែ នេះ​ជា​លើក​ទី​២ ដែល​រូបគេ​ឡើង​ការពារ​ខ្សែក្រវាត់ ONE Bantamweight Muay Thai World Title ដោយ​ជួប​កីឡាករ​កំពុង​ឡើង​កូដ  Delval​។ កីឡាករ​វ័យ ២០ ឆ្នាំ មកពី​បារាំង​រូបនេះ​ជា​មិត្ត​រួម​ក្រុម​ជើង​ខ្លាំង Elias Mahmoudi នៅ​ក្លិប​ប្រដាល់  Mahmoudi Gym នៅ​ឃុំ Bonneuil-sur-Marne ដែល​ស្ថិតនៅ​ជាយក្រុង​ប៉ារីស​។  Delval ជា​ម្ចាស់​ជើងឯក S1 World Champion ហើយ ឥឡូវនេះ​គេ​មាន​គោលដៅ​បង្កើត​ប្រាក់រង្វាន់​កាន់តែ​ធំ​ឡើង​ក្នុង​អាជីព​។ ការឡើង​ប្រកួត​ស្ថិត​លំដាប់​គូ​ឯក​រង​នេះ វា​ជាការ​ប្រកួត​ដ៏​តានតឹង នៅ ONE Super Series ។ 


 
​វីដេអូ​ប្រកួត​របស់ ៖ Hiroaki Suzuki Vs. Nong-O Gaiyanghadao
 
​ចំណែក Saemapetch Fairtex បានធ្វើ​ឲ្យ​អ្នកគាំទ្រ​កីឡាប្រដាល់​ថៃ ជុំវិញ​ពិភពលោក​រីករាយ​មិន​ស្ទើរ​ទេ​ក្នុង​កម្មវិធី​ប្រកួត​៣​ទឹក​នាពេល​កន្លងមក​។ ជើងឯក MTGP Muay Thai World Champion ដែល​ទទួល​ជ័យជម្នះ​ដោយ​ឯកច្ឆន្ទ​កាល​ខែ មេសា ត្រូវ​ប៉ះ Ognjen Topic ។ កីឡាករ​ថៃ​មានកំណត់​ត្រា ឈ្នះ ១២០ លើក , ចាញ់ ១៥ លើក និង ស្មើ ១ ដង​។ Saemapetch ត្រូវ​ប្រឈម​នឹង Rafi Bohic ក្នុង​ប្រភេទ​ទម្ងន់ Bantamweight ហើយ Bohic ត្រូវគេ​ចាត់ទុកថា​ជា​កីឡាករ​ដ៏​អស្ចារ្យ និង​បានឈ្នះ​ជើងឯក Lumpinee Stadium World Title នៅ​ប្រទេស​ថៃ​ទៀតផង​។ កីឡាករ​សញ្ជាតិ​បារាំង​រូបនេះ​មានការ​ប្រយុទ្ធ​ប្រកបដោយ​គ្រោះថ្នាក់​ដែល​តែងតែ​បំបាក់​ដៃគូ​ឲ្យ​សន្លប់​។ 
 
​រីឯ​ជើង​ខ្លាំង​វៀតណាម Nguyen Tran Duy Nhat ត្រូវ​ប៉ះ Azwan Che Wil, ហើយ Nguyen Thanh Tung ជួប Shahzaib Rindh ក្នុងការ​ប្រកួត Vietnamese Super Series​។ គូប្រកួត​ខ្លាំងៗ​ជាច្រើន​ទៀត​នឹង​បង្ហាញ​ក្នុង​សប្ដាហ៍​ខាងមុខ​។​
​គូប្រកួត​ផ្សេងទៀត​៖
•​ ​Nong-O Gaiyanghadao vs. Brice Delval (ONE Super Series Bantamweight Muay Thai World Championship) 
•​ ​Saemapetch Fairtex vs. Rafi Bohic (ONE Super Series Muay Thai – bantamweight) 
•​ ​Thanonchai SomawangGaiyang vs. Kohei “Momotaro” Kodera (ONE Super Series Muay Thai – flyweight) 
•​ ​Amber Kitchen vs. Viktoria Lipianska (ONE Super Series Muay Thai – women’s strawweight)
•​ ​Panpayak Jitmuangnon vs. Masahide Kudo (ONE Super Series kickboxing – flyweight) 
•​ ​Michael Pham vs. Mohamad Fakri Bin Yusoff (ONE Super Series Muay Thai – featherweight) 
•​ ​Nguyen Tran Duy Nhat vs. Azwan Che Wil (Vietnamese Super Series – flyweight) 
•​ ​Nguyen Thanh Tung vs. Shahzaib Rindh (Vietnamese Super Series – featherweight) 
 
​កុំ​ភ្លេច ទស្សនា​ការផ្សាយ​ផ្ទាល់​ពីស​ង្វៀន ONE: DREAMS OF GOLD ពី​ប្រទេស​ថៃ​នា​ល្ងាច​ថ្ងៃទី ១៦ សីហា ចាប់ពី​ម៉ោង ៥​ល្ងាច​តទៅ  តាមរយៈ​ផេ​ក  https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA ៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com