ជាតិ
សុខាភិបាលគំរូប្រចាំឆ្នាំ២០១៩៖ ពេទ្យបង្អែកបាកាន, កោះកុង និងពេទ្យកំពង់ចាម បានលេខ១ តាមកម្រិត
× ភ្នំពេញ៖ មន្ទីរពេទ្យបង្អែកក្នុងខេត្តបី គឺ កោះកុង ពោធិ៍សាត់ និង កំពង់ចាម ជាប់ចំណាត់លេខមួយ តាមកម្រិតរៀងៗខ្លួន ក្នុងការផ្តល់សេវាសារធារណៈក្នុងវិស័យសុខាភិបាល។ នេះបើតាមអនុក្រឹត្យស្តីពីការទទួលស្គាល់ជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដែលប្រកាសកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២0១៩។
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០១៩ បានមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ជាមន្ទីរពេទ្យដែលផ្តល់សេវាសំណុំសកម្មភាពបង្ក្រប់កម្រិត១ (CPA1) មន្ទីរពេទ្យបង្អែក ខេត្តកោះកុង ជាមន្ទីរពេទ្យបង្អែក ផ្តល់សេវាសំណុំសកម្មភាពបង្ក្រប់កម្រិត២ (CPA2) ហើយមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាពបង្ក្រប់កម្រិត៣ (CPA3)។
ក្រសួងសុខាភិបាលយល់ឃើញថា ការផ្តល់ចំណាត់ថ្នាក់ដល់មន្ទីរពេទ្យបង្អែកទាំងនេះ គឺដោយសារតែបុគ្គលិកទាំងអស់ បានខិតខំទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ដើម្បីជួយដល់សុខភាពប្រជាពលរដ្ឋកម្ពុជាឲ្យល្អប្រសើរ។
មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាកម្មសំណុំសកម្មភាពកម្រិត១ (CPA1) ជាមន្ទីរពេទ្យដែលផ្តល់សេវាព្យាបាលធម្មតា កម្រិត២ (CPA2) ជាមន្ទីរពេទ្យដែលទទួលការវះកាត់ធម្មតា និង កម្រិត៣ ជាមន្ទីរពេទ្យដែលទទួលការវះកាត់កម្រិតធ្ងន់។
មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មបង្ក្រប់កម្រិត១ (CPA1) ដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ១០ មានមន្ទីរពេទ្យបង្អែកបាកាន ខេត្តពោធិ៍សាត់ ជាប់លេខ១ មន្ទីរពេទ្យបង្អែកព្រះស្ដេច ខេត្តព្រៃវែង ជាប់លេខ២ មន្ទីរពេទ្យបង្អែកព្រៃឈរ ខេត្តកំពង់ចាម ជាប់លេខ៣ មន្ទីរពេទ្យបង្អែកពួក ខេត្តសៀមរាប ជាប់លេខ៤ មន្ទីរពេទ្យបង្អែកខេត្តកែប ជាប់លេខ៥ មន្ទីរពេទ្យស្រែអំបិល ខេត្តកោះកុង ជាប់លេខ៦ មន្ទីរពេទ្យបង្អែកបាភ្នំ ខេត្តព្រៃវែង ជាប់លេខ៧ មន្ទីរពេទ្យបង្អែកល្វាឯម ខេត្តកណ្តាល ជាប់លេខ៨ មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន កោះស្លា ខេត្តកំពត ជាប់លេខ៩ និងមន្ទីរពេទ្យបង្អែក ជីភូ ខេត្តស្វាយរៀង ជាប់លេខ១០។
សម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មបង្ក្រប់កម្រិត២ (CPA2) ដែលមានចំណាត់ថ្នាក់លេខ១ ដល់លេខ១០ មានមន្ទីរពេទ្យបង្អែក ខេត្តកោះកុង ជាប់លេខ១ មន្ទីរពេទ្យបង្អែកបាឆាយ ខេត្តកំពង់ចាម ជាប់លេខ២ មន្ទីរពេទ្យបង្អែក ពារាំង ខេត្តកំពង់ចាម ជាប់លេខ៣ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ជាប់លេខ៤ មន្ទីរពេទ្យបង្អែក គិរីវង់ ខេត្តតាកែវ ជាប់លេខ៥ មន្ទីរពេទ្យបង្អែកកំពង់ត្របែក ខេត្តព្រែវែង ជាប់លេខ៦ មន្ទីរពេទ្យបង្អែកអង្គរជ័យ ខេត្តកំពត ជាប់លេខ៧ មន្ទីរពេទ្យបង្អែក ចំការលើ ខេត្តកំពង់ចាម ជាប់លេខ៨ មន្ទីរពេទ្យបង្អែក ព្រះនរោត្តមសីហនុ ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាប់លេខ៩ និងមន្ទីរពេទ្យបង្អែក ពញាឭ ខេត្តកណ្តាល ជាប់លេខ១០។
ចំពោះមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ជាប់លេខ១ មន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ជាប់លេខ២ មន្ទីរពេទ្យបង្អែកខេត្ត១៦ មករា ខេត្តព្រះវិហារ ជាប់លេខ៣ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ជាប់លេខ៤ មន្ទីរពេទ្យបង្អែកខេត្តកំពត ជាប់លេខ៥ មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង ជាប់លេខ៦ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ជាប់លេខ៧ មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ជាប់លេខ៨ មន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ជាប់លេខ៩ និងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ជាប់លេខ១០។ មន្ទីរពេទ្យបង្អែកទាំង១០នេះ ជាមន្ទីរពេទ្យដែលផ្តល់សេវាសំណុំសកម្មបង្ក្រប់កម្រិត៣ (CPA3)៕
© រក្សាសិទ្ធិដោយ thmeythmey.com