ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សញ្ញា​ដែល​សង្ស័យថា អ្នក​កំពុង​តែមាន​ក្រួស​ក្នុង​ប្លោកនោម​
19, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រួស​ក្នុង​ប្លោកនោម​គឺជា​ដុំ​ជាតិ​រ៉ែ​ដ៏​រឹង​មួយ​ក្នុង​ប្លោកនោម ដែល​វា​កើតឡើង​ដោយសារ​កំហាប់​ជាតិ​រ៉ែ​កកកុញ​ជាប់​គ្នាច្រើន និង​រយៈពេល​យូរ​។ រឿងនេះ​ច្រើនតែ​កើតឡើង​នៅពេល​អ្នក​មិនអាច​នោម​ឲ្យ​អស់ពី​ប្លោកនោម​។


 
​ចំពោះ​អាកា​រៈ​របស់​វា​អាច​មិន​ទៀងទាត់​ទេ ដោយមាន​ចាប់ពី​ឈឺពោះ​ខ្លាំងក្លា រហូតដល់​មាន​ឈាម​ក្នុង​ទឹកនោម​។ ពេលខ្លះ ក្រួស​ក្នុង​ប្លោកនោម​ក៏​មិន​បង្ក​ជា​អាកា​រៈ​អ្វី​ដែរ​។ 
​ក្រួស​ក្នុង​ប្លោកនោម​ដែល​តូចៗ​ប្រហែលជា​អាច​ចេញមក​ខាងក្រៅ​ដោយ​មិនបាច់​ព្យាបាល​អ្វី​ទាំងអស់ ប៉ុន្តែ​ខ្លះទៀត​គឺ​ត្រូវ​ការប្រើ​ថ្នាំលេប ឬ​វះកាត់​ផង​បើសិន​ជាធំៗ​ពេក​។ 
 
​ពេលខ្លះ ក្រួស​ក្នុង​ប្លោកនោម​ក៏​មិនអាច​បង្ក​ជា​បញ្ហា​អ្វី​ដែរ​ទោះបីជា​វា​ធំ​ក៏ដោយ​។ ប៉ុន្តែ​បើសិនជា​គ្រោះ​នោះ​បង្ក​ជាការ​រលាក​ដល់​ជញ្ជាំង​ប្លោកនោម ឬ​ស្ទះ​លំហូរ​ទឹកនោម វា​អាច​នឹង​បង្ក​ជា​អាកា​រៈ​ដូចខាងក្រោម​នេះ​៖ 
 
•​ ​ឈឺពោះ​នៅ​ម្តុំ​ខាងក្រោម​
•​ ​សម្រាប់​បុរស អាច​នឹងមាន​ការឈឺចាប់ ឬ​មិន​ស្រួល​ក្នុង​លិង្គ ឬ​ពងស្វាស​
•​ ​មាន​អារម្មណ៍​ក្រហាយៗ​ក្នុងពេល​នោម​
•​ ​នោម​ញឹក​
•​ ​ពិបាក​នោម ឬ​នោម​ដាច់ៗ​
•​ ​មាន​ឈាម​ក្នុង​ទឹកនោម​
•​ ​ទឹកនោម​មាន​ពណ៌​ល្អក់ ឬ​ពណ៌​ខាប់​មិនធម្មតា​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com