ជាតិ
បាក់ឌុប
បាក់ឌុប៖ គីមីវិទ្យា ភូមិវិទ្យា និងភាសាបរទេស មុខវិជ្ជាដែលត្រូវប្រឡងពេលរសៀល
× បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បន្តត្រៀមខ្លួនប្រឡងនៅរសៀលនេះ បន្ទាប់ពីដំណើរការប្រឡងពេញមួយព្រឹក នាសម័យប្រឡង១៩ សីហា ២០១៩។
កាលពីពេលព្រឹក បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គម ដំណើរការប្រឡងមុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា បន្ទាប់មកប្រវត្តិវិទ្យា រីឯថ្នាក់វិទ្យាសាស្ត្រ ប្រឡងលើមុខវិជ្ជាប្រវត្តិវិទ្យា និងជីវវិទ្យា។
ក្រោយប្រឡងពេលព្រឹក បេក្ខជនខ្លះរូតរះទៅបរិភោគបាយនៅផ្ទះ បេក្ខជនខ្លះបរិភោគនៅអាហារដ្ឋានក្បែរមណ្ឌលប្រឡង រីឯអ្នកខ្លះទៀត ញ៉ាំជាមួយគ្រួសារដែលបានវេចខ្ចប់ទុកសម្រាប់ពួកគេ និងឆ្លៀតពេលមើលមេរៀនបន្ថែម។
នៅរសៀលនេះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងមុខវិជ្ជា «គីមីវិទ្យា» រយៈពេល៩០នាទី ចន្លោះពីម៉ោង២រសៀលដល់ម៉ោង៣ និង៣០នាទី ហើយពីម៉ោង៤ដល់ម៉ោង៥ល្ងាច ពួកគេត្រូវប្រឡង «ភាសាបរទេស»។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម «ភាសាបរទេស» ត្រូវប្រឡងម៉ោងដូចថ្នាក់វិទ្យាសាស្ត្រ ដែលមានរយៈពេល៦០នាទី ប៉ុន្តែនៅម៉ោងដំបូង ពួកគេត្រូវប្រឡងមុខវិជ្ជា «ភូមិវិទ្យា»៕
© រក្សាសិទ្ធិដោយ thmeythmey.com