កីឡាអន្តរជាតិ
អន្តរជាតិ
Ligue1៖ Rennes វាយបក​យកឈ្នះ PSG ២-១ ក្នុងជំនួប​បើកឆាក​រដូវ​កាល​ថ្មី​
19, Aug 2019 , 2:21 pm        
រូបភាព
​ក្រុម​ម្ចាស់​ជើងឯក Paris St-Germain បាន​រង​បរាជ័យ​ដ៏មិន​គួរ​ឲ្យ​ជឿ​ក្រោយ​ចាញ់ Rennes ដោយ​ការ​វាយបក​យកឈ្នះ​ក្នុង​លទ្ធផល ២-១ នា​ជំនួប​បើក​ឆាក​រដូវ​កាល ២០១៩-២០ នៃ​ក្របខណ្ឌ Ligue1 បារាំង នៅ​រាត្រី​ថ្ងៃទី​១៨ ខែសីហា​។​។​


 
​បើទោះបី​ខ្សែប្រយុទ្ធ Edinson Cavani បានសម្រេច​ទី​បើកឆាក​ឲ្យ PSG នាំមុខ​មុន​ក្តី ប៉ុន្តែ​មួយគ្រា​ប់​នេះ​មិន​អាចជួយ​ឲ្យ​ក្រុម​យក្ស​បារាំង​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ប្រកួត​ដំបូង​នេះឡើយ​។​
​ខ្សែប្រយុទ្ធ Mbaye Niang និង Romain Del Castillo ជា​អ្នក​បញ្ចប់​ទី​ឲ្យ Rennes ដើម្បី​វាយបក​ឈ្នះ PSG វិញ និង​ជា​ជ័យជម្នះ​ដ៏​ធំ​សម្រាប់​ពួកគេ​នៅ​ថ្ងៃ​បើក​រដូវ​កាល​។​


 
PSG ដែល​គ្មាន​សមាជិក​សំខាន់ Neymar មានឱកាស​ជាច្រើន​ផងដែរ​ប៉ុន្តែ​ធ្វើ​មិន​សម្រេច ជាពិសេស​ឱកាស​មាស​របស់​ខ្សែប្រយុទ្ធ Kylian Mbappe​។ Rennes ក៏មាន​ឱកាស​រក​គ្រាប់​ទី​៣​របស់​ពួកគេ​ដូចគ្នា តែ​មិនអាច​សម្រេចបាន ដោយ​បញ្ចប់​ការប្រកួត​ក្នុង​លទ្ធផល​ម្ចាស់ផ្ទះ​ឈ្នះ ២-១​។​
 
​នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​បំផុត​របស់​ម្ចាស់​ជើង​ឯក​លី​គ​កំពូល​បារាំង ខណៈដែល​ពួកគេ​ចាញ់​តែ ៥ ប្រកួត​ប៉ុណ្ណោះ​នៅ Ligue 1 រដូវ​កាល​មុន ដោយមាន​១៦​ពិន្ទុ​ឈរ​ពីលើ​ក្រុម Rennes ដែល​បញ្ចប់ទៅ​នៅក្នុង​ចំណាត់ថ្នាក់​ទី ១០​។ 
 
​ស្របពេល​បរាជ័យ​ដ៏​គួរ​ឲ្យ​អាម៉ាស់ PSG ដែល​ពោ​ពេញ​ទៅដោយ​កីឡាករ​ល្អៗ​នោះ កំពុងស្ថិត​ក្នុងការ​ចរចា​លើ​ការផ្ទេរ​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Neymar ដែលមាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​សំណាក់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona និង Real Madrid៕



Tag:
 Paris St-Germain
  Rennes
  Ligue1
© រក្សាសិទ្ធិដោយ thmeythmey.com