កីឡាអន្តរជាតិ
អន្តរជាតិ
Cole អតីត​ខ្សែការពារ​ឆ្នើម Arsenal និង Chelsea ប្រកាស​ចូលនិវត្តន៍ នៅ​វ័យ​៣៨​ឆ្នាំ​
19, Aug 2019 , 10:19 pm        
រូបភាព
Ashley Cole អតីត​ខ្សែការពារ​ស្លាប​ឆ្វេង​របស់ Arsenal និង Chelsea បានប្រកាស​ចូលនិវត្តន៍​ពី​កីឡាករ​បាល់ទាត់ បន្ទាប់ពី​ប្រកប​អាជីព​នេះ​អស់​រយៈពេល​ពីរ​ទសវត្ស​រ៍​។​



​ក្នុង​វ័យ ៣៨​ឆ្នាំ អតីត​ខ្សែការពារ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ បាន​ផុត​កិច្ចសន្យា​ជាមួយ Derby County នៅ​ចុងបញ្ចប់​រដូវ​កាល ២០១៨-១៩ ក្រោយ​ជួយ​ក្រុម​នេះ​ឈានដល់​វគ្គ Play off ដើម្បី​ឡើងទៅ​លី​គ​កំពូល​អង់គ្លេស​តែ​ចាញ់ Aston Villa​។
 
Cole បង្ហាញខ្លួន​ក្នុង​អាជីព​កីឡាបាល់ទាត់​លើកដំបូង​ជាមួយ Arsenal ក្នុង​ឆ្នាំ ១៩៩៩ និង​បន្តទៅ​ឲ្យ Crystal Palace ខ្ចី​ជើង​នៅ​ឆ្នាំ​២០០០ មុន​ផ្លាស់​ទៅ Chelsea ឆ្នាំ​២០០៦ Roma (២០១៤) LA Galaxy (២០១៦) និង​ក្រុម​ចុងក្រោយ Derby ក្នុង​រដូវ​កាល ២០១៨-១៩ ក្រោម​ការដឹកនាំ​របស់​អតីត​មិត្ត​រួម​ក្រុម Frank Lampard​។​
 
៧​រដូវ​កាល​ដំបូង Cole ជួយ​កាំភ្លើង​ធំ​ឈ្នះ​ជើងឯក Premier League ពីរលើក (២០០១-០២ និង ២០០៣-០៤)​។ ផ្ទេរ​ទៅ Stamford Bridge ចំនួន​៨​រដូវ​កាល រូបគេ​ជួយ​តោ​ខៀវ​លើក​ពាន​លី​គ​កំពូល​អង់គ្លេស​១​លើក (២០០៩-១០) និង Champions League ម្តង​នៅ​រដូវ​កាល ២០១១-១២​។ Cole បង្ហាញខ្លួន​សរុប​ឲ្យ​ក្លិប​ទាំង​៦​ដែល​រូបគេ​ប្រកប​អាជីព​ក្នុង​រយៈពេល​២០​ឆ្នាំកន្លងមក​ចំនួន ៥០៨​ប្រកួត ដោយ​ស៊ុត​បញ្ចូល​ទី​បាន​១៩​គ្រាប់​។​
 
«​បន្ទាប់ពី​គិត​យ៉ាង​ម៉ត់ចត់ ខ្ញុំ​សម្រេច​ថា​ដល់ពេល​ត្រូវ​ព្យួរ​ស្បែក​ជើ​របស់ខ្ញុំ​ហើយ និង​ដើម្បី​រក​អាជីព​ថ្មី​មួយទៀត​»​។ Cole ប្រាប់ Sky Sports ដូច្នេះ ខណៈ​សព្វថ្ងៃ​រូបគេ​កំពុង​ត្រៀ​ង​លក្ខណៈសម្បត្តិ​ដើម្បី​ឈានទៅរក​តួនាទី​ជា​គ្រូបង្វឹក​។​ ​សម្រាប់​ក្រុម​ជម្រើសជាតិ Cole បង្ហាញខ្លួន​បាន​១០៧​ប្រកួត​៕

Tag:
 Ashley Cole
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com