អត្ថបទពាណិជ្ជកម្ម
តំណាង​សាកលវិទ្យាល័យ La Trobe នឹងធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​
19, Aug 2019 , 5:15 pm        
រូបភាព
ដោយ: ថ្មីៗ
តំណាង​សាកលវិទ្យាល័យ La Trobe នឹង​មក​ធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី ៣០ ខែសីហា​ឆ្នាំ ២០១៩ ដើម្បី​ផ្តល់ព័ត៌មាន​ស្តីពី​ការស្វែងរក​វគ្គ​សិក្សា ដែល​សមស្រប​នឹង​តម្រូវការ​របស់​អ្នក ទាក់ទង​ពី​របៀប​ដាក់ពាក្យ តម្លៃ​សិក្សា ព័ត៌មាន​អាហារូបករណ៍ ប្រព័ន្ធ​គាំទ្រ​សិស្ស​និស្សិត​អន្តរជាតិ និង​ពត៌មាន​ជាច្រើន​ទៀត​។ វគ្គ​បទ​បង្ហាញ​នេះ​នឹង​រៀបចំឡើង​ដោយ ស្ថាប័ន​អប់រំ IDP កម្ពុជា​ហើយនឹង​ធ្វើឡើង​នៅ​សាលា ACE សាខា​ទួល​ទំពូង​ចាប់ពី​ម៉ោង ២ រសៀល​ដល់ ៦​ល្ងាច​។​
 
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ កាណាដា អាមេរិក អង់គ្លេស និង​អៀរ​ឡង់ ជាមួយនឹង​ការិយាល័យ​ជាង ១០០ កន្លែង នៅ​ច្រើនជាង ៣០ ប្រទេស​ជុំវិញ​ពិភពលោក​។​
 
«​ជាច្រើន​ទសវត្សរ៍​មកហើយ ដែល​ប្រទេស​អូស្ត្រាលី​ជា​ទិសដៅ​សិក្សា​មួយ ដែលមាន​ប្រជាប្រិយភាព​សម្រាប់​សិស្ស និស្សិត និង​អាណាព្យាបាល​កម្ពុជា ដើម្បីឱ្យ​ពួកគេ​ជ្រើសរើស​ទៅ​បំពេញ​ក្តី​ស្រមៃ​ការសិក្សា និង ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​អាជីព​ដែល​ពួកគេ​ប្រាថ្នា នៅពេល​ពួកគេ​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ប្រទេស​អូស្ត្រាលី​ផ្តល់ឱ្យ​សិស្ស និស្សិត​នូវ​ការអប់រំ​ប្រកបដោយ​ស្តង់ដា​ពិភពលោក​គ្រប់​កម្រិត និង​ត្រូវបានគេទទួលស្គាល់​ជា​អន្តរជាតិ​»​។ នេះ​បើតាម​ប្រសាសន៍​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​អប់រំ IDP ប្រចាំ​ប្រទេស​កម្ពុជា​។​
 
​ស្វែងយល់​ពី​លទ្ធភាព​ដែល​គ្មាន​ទីបញ្ចប់​របស់ La Trobe ដែល​ផ្តល់ជូន​នូវ​ការជួបពិភាក្សា​ផ្ទាល់​ជាមួយ​អ្នកតំណាង​ពី La Trobe មកពី​ផ្នែក​ពាណិជ្ជកម្ម វិស្វកម្ម និង​បច្ចេកវិទ្យា​ព័ត៌មាន ព្រមទាំង​អតីត​សិស្ស​និស្សិត La Trobe ទៀតផង​។ ព្រឹត្តិការណ៍​នេះ ក៏​នឹង​អនុញ្ញាតឱ្យ​អ្នកទទួលបាន​បទពិសោធ​ន៍​ពី​ការ​ទស្សនា​ថ្នាក់​បទ​បង្ហាញ​បែប​អូស្ត្រាលី​របស់​សាកលវិទ្យាល័យ La Trobe​។​
 
​សាកលវិទ្យាល័យ La Trobe ផ្តល់ជូន​នូវ​មុខវិជ្ជា​ជាច្រើន​ដូចជា​៖
 
​អាជីវកម្ម និង ពាណិជ្ជកម្ម​
​ព័ត៌មានវិទ្យា វិស្វកម្ម វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​សន្តិសុខ​សុវត្ថិភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​
​ច្បាប់ និង​វិទ្យាសាស្ត្រ​
​សិល្បៈ និង​វិទ្យាសាស្ត្រ​សង្គម​
​ការទំនាក់ទំនង​
​ការអប់រំ និង​ការបង្រៀន (​បឋមសិក្សា និង​អនុវិទ្យាល័យ​)
​ភាសា​និង ការបង្រៀន​អង់គ្លេស​
​វិទ្យាសាស្ត្រ​សុខភាព​ទន្តសាស្ត្រ​និង​សុខភាព​មាត់​
​គិលានុបដ្ឋាយិកា ឆ្មប និង​គ្រូពេទ្យ​ព្យាបាល​
​ចិត្ត​វិទ្យា ការប្រឹក្សា​និង​ការងារ​សង្គម​។​
 
​សុខភាព​ឌីជីថល​
 
​សាកលវិទ្យាល័យ La Trobe ផ្តល់នូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​អភិវឌ្ឍន៍​គ្រប់ផ្នែក​របស់​អ្នក​។ យើង​បង្រៀន​អ្នក​នូវ​ជំនាញ​បច្ចេកទេស​នៃ​ការងារ ក្នុង​សុបិន​របស់​អ្នក តាមរយៈ​វគ្គ​សិក្សា​ដែល​ត្រូវបាន​រចនា​ឡើងជា​មួយផ្នែក​ឧស្សាហ​កម្មនេះ​។ យើង​ផ្តល់ជូន​នូវ​ការសិក្សា រួមបញ្ចូល​ទាំង​ការងារ ដើម្បី​បង្កើត​បទពិសោធន៍​វិជ្ជាជីវៈ​របស់​អ្នក​។ ហើយ​យើង​ជួយ​អ្នក​អភិវឌ្ឍន៍​ជំនាញ​គុណ​តម្លៃ​របស់​និយោជិត​ភាគច្រើន ដូចជា ចំណង់​ចំណូលចិត្ត ភាព​អត់ធ្មត់ ការយល់​ចិត្ត និង​ការ​ចង់ដឹង​ចង់ឃើញ​។​
 
​សាលា​ធុរកិច្ច​របស់ La Trobe ត្រូវបាន​ទទួលស្គាល់​ដោយ​សមាគម​សាលា​អាជីវកម្ម (AACSB)​ហើយ​យើង​គឺជា​សាលា​អាជីវកម្ម​មួយ​ក្នុងចំណោម​ប្រាំ​ភាគរយ​នៃ​សាលា​ធុរកិច្ច​ទូទាំង​ពិភពលោក ដែល​បានទទួល​ស្គាល់​ជា AACSB ហើយ​។ La Trobe គឺមាន​ស្តង់ដារ​ពិភពលោក​សម្រាប់​ថ្នាក់​ធនាគារ ហិរញ្ញវត្ថុ​និង​ការស្រាវជ្រាវ​លើ​ការវិនិយោគ ដែលជា​ផ្នែក​មួយ​នៃ​កំពូល​ទាំង​បួន​នៅក្នុង​ប្រទេស​អូស្ត្រាលី​។​
 
​កុំ​ខកខាន​ព្រឹត្តិការណ៍​ដ៏​ពិសេស​នេះ ប្រសិនបើ​អ្នក​ចាប់អារម្មណ៍​ចង់​ស្វែងយល់​បន្ថែម​អំពី​ការសិក្សា​នៅក្រៅ​ប្រទេស ។​សូម​ចូល​ទៅកាន់​ការិយាល័យ IDP នៅ​គ្រប់​សាខា​សាលា ACE ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្តសៀមរាប ដើម្បី​ទទួលបាន​ការប្រឹក្សា​យោបល់​ដោយ​ឥតគិតថ្លៃ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com