អត្ថបទពាណិជ្ជកម្ម
ធនាគារ​ABA និង​ទ្រូ​ម៉ាន់​នី សហការគ្នា​ដើម្បី​ផ្តល់​សេវា​បង់ក​ម្ចី និង​សេវា​ផ្ទេរប្រាក់​
19, Aug 2019 , 5:36 pm        
រូបភាព
ដោយ: ថ្មីៗ
​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩៖ ធនាគារ ABA ដែលជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​របស់​កម្ពុជា និង​ជា​សមាជិក​នៃ​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា ថ្ងៃនេះ​សូម​ប្រកាស​ជា​ផ្លូវការ ពី​កិច្ចសហការ​ដៃគូ ជាមួយ​ទ្រូ​ម៉ាន់​នី ដែលជា​ភ្នាក់ងារ​ផ្ទេរប្រាក់​ដ៏​ធំ​មួយ​នៅ​កម្ពុជា ដើម្បី​ផ្ដល់​សេវា​បង់ក​ម្ចី និង​សេវា​ផ្ទេរប្រាក់ ប្រកបដោយ​ភាពងាយស្រួល​ដល់​អតិថិ​ជន​។
 
​ក្នុង​ភាពជា​ដៃគូ​នេះ អតិថិជន​កម្ចី​របស់​ធនាគារ ABA អាចដាក់​ប្រាក់​ចូល​គណនី ABA របស់​ពួកគេ​បាន តាមរយៈ​ភ្នាក់ងារ​ផ្ទេរប្រាក់​របស់​ទ្រូ​ម៉ាន់​នី ជាង 10,000 កន្លែង នៅ​ទូទាំងប្រទេស​។ បន្ថែម​ពីលើ​នេះ​ទៀត អតិថិជន​អាច​ផ្ទេរប្រាក់​រវាង​គណនី​ទ្រូ​ម៉ាន់​នី និង​គណនី ABA បាន​យ៉ាង​ងាយស្រួល គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ដោយ​ប្រើ​កម្មវិធី​ទូរស័ព្ទ​របស់ TrueMoney និង ABA Mobile​។​


 
​សេវា​បង់​កម្ចី​នេះ ជួយផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន ABA ដែលមាន​អាជីវកម្ម ឬ​មាន​កន្លែង​ស្នាក់​នៅក្បែរ​ភ្នាក់ងារ​ផ្ទេរប្រាក់​របស់​ទ្រូ​ម៉ាន់​នី ជាង​សាខា​របស់​ធនាគារ ABA​។ ដំណើរការ​នៃ​ការបង់​កម្ចី​ក៏មាន​ភាពងាយស្រួល និង​រហ័ស​ផងដែរ​៖ អតិថិជន ABA គ្រាន់តែ​ផ្ដល់​លេខ​គណនី​ទាំង 9​ខ្ទង់ លេខ​ទូរស័ព្ទ និង​ប្រាក់​ត្រូវដាក់​ជា​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ ជាការ​ស្រេច​។ បន្ទាប់ពី​ប្រតិបត្តិ​ការទទួលបាន​ជោគជ័យ អតិថិជន​ក៏​ទទួលបាន​សារ​ជូនដំណឹង​តាមរយៈ SMS និង នៅក្នុង​កម្មវិធី ABA Mobile ផងដែរ​។​
 
​ការផ្ទេរ​ប្រាក់​រវាង​ក​ម្ម​វិធី​ទូរស័ព្ទ​ទាំងពីរ ក៏​ដំណើរការ​ទៅដោយ​ចុច​តែ​ប៉ុន្មាន​ប៊ូ​តុង​តែប៉ុណ្ណោះ ដោយ​ចូលទៅ​កាន់​មុខងារ ផ្ទេរប្រាក់ នៅក្នុង ABA Mobile និង​មុខងារ ផ្ទេរប្រាក់ នៅក្នុង​កម្មវិធី ទ្រូ​ម៉ាន់​នី​។​


 
“​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី លើ​ការផ្តល់សេវា​បង់ក​ម្ចី និង​សេវាកម្ម​ផ្ទេរប្រាក់​នេះ​។ ដំណាក់កាល​ដំបូង​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ដែល​បានចាប់ផ្តើម​នៅ​ចុងឆ្នាំ 2018 បាន​ជួយ​អតិថិជន​កម្ចី​របស់​យើង​រាប់ពាន់នាក់ ក្នុង​ការដាក់​ប្រាក់​ចូលក្នុង​គណនី​ធនាគារ​របស់​ពួកគេ​បាន​យ៉ាង​ងាយស្រួល ថែមទាំង​សន្សំសំចៃ​ពេលវេលា និង​មិនចាំបាច់​ចំណាយ​កម្លាំង​ច្រើន​” នេះ​បើតាម​ប្រសាសន៍​របស់លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA​។ “​ចាប់ពីពេលនេះ​តទៅ អតិថិជន​របស់​យើង​ក៏​អាច​ផ្ទេរប្រាក់​ទៅ​កាបូប​លុយ​របស់​ទ្រូ​ម៉ាន់​នី ហើយ​ប្រើ​វា​ដើម្បី​ទិញ​ទំនិញ​និង​សេវាកម្ម ឬ​ផ្គត់ផ្គង់​សាច់ញាតិ​របស់​ពួកគេ​បាន​ផងដែរ​។ នេះ​គឺជា​ជំហាន​ដ៏​ធំ​មួយទៀត ក្នុងការ​ធ្វើ​បរិ​យាប​ន្ន​ហិរញវត្ថុ និង​ការពង្រីក​សេវាកម្ម​ធនាគារ​ទំនើប​ជូន​ដល់​ប្រជាជន​” លោក​បាន​បន្ថែម​។​


 
​អ្នកស្រី Thi Thom Pham នាយក​ទីផ្សារ​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍  នៃ​ក្រុមហ៊ុនមេ​របស់​ទ្រូ​ម៉ាន់​នី​កម្ពុជា  បាន​មានប្រសាសន៍ថា​៖ “​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​ដែលមាន​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទំនើប​ថ្នាក់​តំបន់ និង​ទទួលបាន​ពានរង្វាន់​ក្នុងការ​ផ្តល់នូវ​សេវា​សម្រាប់​អ្នក​ខ្វះ​លទ្ធភាព​ប្រើប្រាស់​សេវា​ធនាគារ និង​ឌីជីថល​។ យើង​បម្រើ​អតិថិជន​ជាង 40​លាន​នាក់  ក្នុង 6 ប្រទេស​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ដែល​បានធ្វើ​ឲ្យ​យើង​ក្លាយជា​ក្រុមហ៊ុន​នាំមុខគេ​លើ​ទីផ្សារ​យ៉ាង​ឆាប់រហ័ស​។ នៅក្នុង​ប្រទេស​កម្ពុជា យើង​ក៏បាន​ក្លាយជា​តួអង្គ​ដ៏​សំខាន់​បាន​យ៉ាង​រហ័ស ជាមួយនឹង​បណ្តាញ​ភ្នាក់ងារ​ទូលំទូលាយ ដែល​បម្រើ​អតិថិជន​ជាង 2 លាន​នាក់ និង​បានធ្វើ​ប្រតិបត្តិការ​ជិត 3 លាន​ដង​ជា​រៀងរាល់ខែ​។​”
 
“​ឆ្លៀត​ក្នុងឱកាស​នៃ​ការប្រកាស​ជា​ផ្លូវការ​នេះ នាង​ខ្ញុំ​សូម​ជូនដំណឹង​ដល់​អតិថិជន​ដែល​ប្រើ ABA Mobile និង​អតិថិជន​ដែល​ប្រើ​កម្មវិធី​ទ្រូ​ម៉ាន់​នី​ទាំងអស់​ឲ្យ​បាន​ជ្រាបថា យើង​កំពុង​រៀបចំ​កម្មវិធី​ប្រូ​ម៉ូ​សិន​ពិសេសៗ និង​គួរឱ្យ​ចាប់អារម្មណ៍​ជាច្រើន​សម្រាប់​អតិថិជន​ទាំងអស់ ដូច្នេះ​សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា ថា​តើ​យើង​នឹងធ្វើ​ការផ្តល់ជូន​អ្វី​ជាពិសេស​ខ្លះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​!” លោកស្រី​បាន​បន្ថែម​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាកម្ម​ដែល​ផ្តល់​ដោយ​ធនាគារ ABA និង​ទ្រូ​ម៉ាន់​នី​នេះ សូម​ទាក់ទង​មកកាន់​មជ្ឈមណ្ឌល​ព័ត៌មាន​របស់ ABA តាមរយៈ​លេខ 023 225 333 ឬ ទ្រូ​ម៉ាន់​នី​តាមរយៈ​លេខ 023 999 639៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com