ជាតិ
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
បញ្ញា​និម្មិត AI គឺជា​អាវុធ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់​
19, Aug 2019 , 10:59 pm        
រូបភាព
ដោយ: VOA
​ជីវិត​ពពួក​សត្វព្រៃ​ដូចជា​សត្វ​ដំរី​និង​សត្វ​ខ្លា​កំពុង​ប្រឈម​នឹង​គ្រោះមហន្ដរាយ ហើយ​មូលហេតុ​មួយ​ក្នុងចំណោម​មូលហេតុ​ចម្បង​នានា​នោះ គឺ​ការ​ប្រមាញ់​សត្វព្រៃ​ខុសច្បាប់​។ សត្វព្រៃ​ទាំងនេះ​កំពុង​ត្រូវបាន​គេ​តាម​ប្រមាញ់​យក​អវយវៈ ដូចជា​ប្រមោយដំរី​និង​ស្បែក​ខ្លា​ជាដើម​។ ការ​បរបាញ់​ខុសច្បាប់​នេះ​កើតឡើង​សូម្បីតែ​នៅក្នុង​សួនឧទ្យាន​អភិរក្ស​សត្វព្រៃ​ក៏ដោយ​។ ឆ្មាំ​ល្បាត​ឧទ្យាន​អភិរក្ស​សត្វព្រៃ​ប្រហែលជា​នឹងមាន​ឧបករណ៍​ដ៏​មាន​អានុភាព​មួយ​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​អ្នកប្រមាញ់​សត្វព្រៃ​ខុសច្បាប់ តាមរយៈ​បញ្ញា​និម្មិត​ឬ​ហៅថា AI​។ អ្នកស្រី Elizabeth Lee នៃ VOA រាយការណ៍​អំពី​រឿងនេះ​។ អ្នកស្រី ហុង ចិន្ដា ជូន​សេចក្តី​ប្រែ​សម្រួល​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com