ជាតិ
បាក់ឌុប
បាក់ឌុបព្រឹកនេះ៖ អក្សរសាស្ត្រ និងរូបវិទ្យានៅថ្នាក់វិទ្យាសាស្ត្រ គណិត និងពលរដ្ឋវិជ្ជាសម្រាប់ថ្នាក់សង្គម
× ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ឈានចូលថ្ងៃទីពីរនៅព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា នេះ បន្ទាប់ពីដំណើរការប្រឡងពេញមួយថ្ងៃកាលពីម្សិលមិញ។
នៅព្រឹកនេះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ត្រូវប្រឡងអក្សរសាស្ត្រខ្មែរ ចាប់ពីម៉ោង៧ និង៣០នាទី រហូតដល់ម៉ោង៩ សម្រាប់រយៈពេល៩០នាទី ហើយ៩០នាទីទៀត ពោលចន្លោះពីម៉ោង៩ និង៣០នាទី ដល់ម៉ោង១១ បេក្ខជនត្រូវប្រឡងមុខវិជ្ជារូបវិទ្យា។
រីឯថ្នាក់វិទ្យាសាស្ត្រសង្គម បេក្ខជនត្រូវប្រឡងគណិតវិទ្យាពីម៉ោង៧ និង៣០នាទី ដល់ម៉ោង៩ មុនពេលប្រឡងមុខវិជ្ជា សីលធម៌ ពលរដ្ឋវិជ្ជា ពីម៉ោង៩ និង៣០នាទី ដល់ម៉ោង១១៕
© រក្សាសិទ្ធិដោយ thmeythmey.com