ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មាន​អាកា​រៈទាំង​នេះ មានន័យថា​អ្នក​កំពុងតែ​ញៀន​នឹង​ការលេង​ទូរស័ព្ទ​ហើយ​
20, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មែនហើយ​ដោយសារតែ ទូរស័ព្ទ​ឆ្លាត​វៃ​នាពេល​បច្ចុប្បន្ន​កាន់តែ​ឆ្លាត​វៃ និង​កាន់តែ​ទំនើប​នោះ ក៏មាន​មនុស្ស​ជាច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​វា​ម្នា​ក់មួយ ឬ​ពីរ​ដើម្បី​ប្រើប្រាស់​។ បើសិនជា​អ្នក​គិតថា អ្នកជា​មនុស្ស​ចឹ​ង​ដែរនោះ មានន័យថា​អ្នក​កំពុងតែ​វិ​វដ្ត ទៅរក​ការ​ញៀន​ទូរស័ព្ទ​នៅ​ថ្ងៃ​ណាមួយ​ដោយ​មិនដឹង​ខ្លួន​ហើយ​។​


 
យ៉ាងណាមិញ បើសិនជា​អ្នកមាន​អាកា​រៈ​ខាងក្រោម​នេះ មានន័យថា​អ្នក​កំពុងតែ​ញៀន​ការលេង​ទូរស័ព្ទ​ហើយ​៖

​អ្នក​ចេះតែមាន​អារម្មណ៍​ចង់​ប្រើ​ទូរស័ព្ទ​កាន់តែ​ប្រញាប់​ទៅៗ និង​ខ្លាំង​ទៅៗ​
 
​វា​មិន​ខុសគ្នា​នឹង​ការ​ញៀន​អ្វី​ផ្សេង​ឡើយ អ្នក​ដែល​ញៀន​គឺ​ត្រូវការ​ប្រើប្រាស់​វា​ខ្លាំង ហើយ​ស្ទើរតែ​គ្រប់ពេល​ទាំងអស់​តែម្តង​។ បើសិនជា​អ្នកចេះ​តែមាន​អារម្មណ៍​ចង់​ប្រើ​ទូរស័ព្ទ​ខ្លាំងពេក នោះ​វា​ជា​សញ្ញា​បញ្ជាក់​កាន់តែច្បាស់​ថា អ្នកមាន​ភាព​ញៀន​នឹង​ការប្រើប្រាស់​ហើយ ជាពិសេស​បើសិនជា​ការលេង​នោះ​កាន់តែ​ធ្វើ​ឲ្យ​អ្នក​រីករាយ​ខ្លាំង​។ 
 
​មិន​ខ្វល់​អ្វី​ទាំងអស់​ឲ្យ​តែ​បាន​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​
 
​នៅពេល​អ្នកមាន​អារម្មណ៍​អស់សង្ឃឹម អ្នក​តែងតែ​ចង់បាន​ទូរស័ព្ទ​នៅក្នុង​ដៃ​។ នៅពេល​មាន​អារម្មណ៍​ស្ត្រេ​ស អ្វីដែល​ចង់បាន​គឺ​យក​ទូរស័ព្ទ​ចេញពី​ហោប៉ៅ​ចុច​។ នេះហើយ​គឺជា​អ្វីដែល​បញ្ជាក់ថា អ្នក​កំពុងតែ​ញៀន​ការលេង​ទូរស័ព្ទ​ហើយ​។ ព្រោះ​មិន​ខ្វល់​ថា​មាន​អ្វី​កើតឡើង​ទេ ឲ្យ​តែមាន​ទូរស័ព្ទ​គឺអាច​ដោះស្រាយបាន​គ្រប់យ៉ាង​។​

​ត្រូវការ​ចុច​ទូរស័ព្ទ​ជាប់​ជានិច្ច​
 
​វា​គឺជា​រឿង​ធម្មតា​ទេ ក្នុងការ​ចាប់​កាន់​ទូរស័ព្ទ​មក​មើល ឬ​ចុច​បើសិនជា​វា​រោទ៍ ឬ​ញ័រ ជាពិសេស​បើសិនជា​អ្នក​កំពុងតែ​រង់ចាំ​ការ​ខ​ល ផ្ញើរ​សារ ឬ​អ៊ី​ម៉ែ​ល​។ យ៉ាងណាមិញ វា​អាចជា​រឿង​ខុសគ្នា​ដាច់​បើសិនជា​អ្នក​មិនអាច​ដក​ទូរស័ព្ទ​ចេញពី​មុខ​បាន​ទោះបីជា​មិនមាន​ការ​ខ​ល ផ្ញើរ​សា ឬ​អ៊ី​ម៉ែ​ល​ក៏ដោយ​។ អ្វីដែល​សំខាន់​គឺ​ទោះបីជា​រវល់​ក្នុង​កិច្ចប្រជុំ​ហើយក៏​ត្រូវការ​ចុច​ដែរ​។ 
 
​អ្នក​តែងតែ​ចាប់ផ្តើម និង​បញ្ចប់​ការងារ​ប្រចាំថ្ងៃ​ដោយ​ប្រើ​ទូរស័ព្ទ​ឆ្លាត​វៃ​
 
​បើសិនជា​អ្វីដែល​អ្នក​ត្រូវធ្វើ​ដំបូង​គេ​នៅពេល​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ជាង​ការ​កាន់​ទូរស័ព្ទ​លេង និង​រឿង​ចុងក្រោយ​គេង​មុន​បិទ​ទូរស័ព្ទ​មែន​នោះ គឺជា​ការ​បញ្ជាក់ថា អ្នក​កំពុងតែ​ញៀន​ការលេង​ទូរស័ព្ទដៃ​រហើយ​។ ប៉ុន្តែ​រឿងនេះ​មិនមែន​មានន័យថា សម្រាប់តែ​ថ្ងៃ​ចាប់ផ្តើម និង​បញ្ចប់​ទេ តែ​បើសិនជា​លេង​ពេញ​មួយថ្ងៃ​ក៏​ដូចគ្នា​ដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com