អត្ថបទពាណិជ្ជកម្ម
សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ រៀបចំ​សន្និសីទ​ប្រចាំឆ្នាំ​ស្តីពី​អាជីព​លើក​ទី​១ បើកឱកាស​ឲ្យ​និ​សិ​ស្សិត ផ្សារភ្ជាប់​ជាមួយ​ក្រុមហ៊ុន សហគ្រាស ដែលមាន​សក្តានុពល​
20, Aug 2019 , 10:02 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ បាន​ប្រារព្ធ​សន្និសីទ​ប្រចាំឆ្នាំ លើក​ទី ១ ស្តីពី​អាជីព កាលពី​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩ ដែលមាន​ការចូលរួម​ពី​បុគ្គលិក និង​និស្សិត មកពី​គ្រប់​មហាវិទ្យាល័យ​។ ជាមួយនឹង​ចំនួន​អ្នកចូលរួម​យ៉ាងច្រើន​កុះករ ដែលមាន​ទាំង​និស្សិត​បញ្ចប់​ការសិក្សា និង​ក្រុមហ៊ុន ក៏ដូចជា​សហគ្រាស​នានា សាកល​វិ​ទ្យ​ល័យ ពុទ្ធិ​សាស្ត្រ គ្រោង​ប្រារព្ធ សន្និសីទ​នេះ ជា​រៀងរាល់ឆ្នាំ​។​
 
​សន្និសីទ​អាជីព​ប្រចាំ​ឆ្នាំនេះ ស្តែង​ឱ្យឃើញ​យ៉ាងច្បាស់ ពី​ការប្តេជ្ញាចិត្ត​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក្នុងការ​ពង្រឹង​ភាពជា​ដៃគូ​របស់ខ្លួន ជាមួយ​ស្ថាប័ន​អន្តរជាតិ ក៏ដូចជា​ក្រុមហ៊ុន សហគ្រាស​សុខាភិបាល និង​ឧស្សាហកម្ម​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​។ សន្និសីទ​នេះ ក៏​បង្ហាញ​ផងដែរ​ថា និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​អាជីព​របស់​ពួកគេ នាពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត​។​


 
​សន្និសីទ​នេះ ត្រូវបាន​រៀបចំឡើង​ដើម្បី​ផ្តល់ឱកាស​ឱ្យ​និស្សិត ដែល​សិក្សា​នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន សហគ្រាស​ដែលមាន​សក្តានុពល នៅក្នុង​ជំនាញ​សិក្សា​របស់​ពួកគេ​រៀងៗ​ខ្លួន​។​
 
​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ដោ​យស​ន្និ សីទ​នេះ ទទួលបាន​ការគាំទ្រ​ពី​អ្នក​ឧបត្ថម្ភ ដូចជា ក្រុមហ៊ុន DKSH, ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​ទន្តសាស្ត្រ Eng. Go, ក្រុមហ៊ុន iOne, ក្រុមហ៊ុន Dynamic Pharma Co. Ltd និង​ក្រុមហ៊ុន កូ​ង​ស៊ាន មេ​ឌី​ខ​ល អ៊ី​ន​ស្ត្រូ​មែន Co. Ltd ។ សូមបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន និង​សហគ្រាស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺជា​ក្រុមហ៊ុន​ឈានមុខ​ដែល​ខ្លះ ជា​ក្រុមហ៊ុន និង​សហគ្រាស ដែលមាន​ការិយាល័យ​តំណាង​នៅ​ទូទាំង​ពិភពលោក​។​
 
​លោក​សាស្ត្រាចារ្យ អ៊ា​ន ហ្វី​ន​លេ សាកលវិទ្យាធិការ និង​អនុ​អធិការបតី​នៃ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មានប្រសាសន៍ថា​៖«​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​ចាប់​ដៃគូ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន ក៏ដូចជា​សហគ្រាស​នានា ដើម្បី​ធានា​ឱ្យ​និស្សិត​ដែល​បានបញ្ចប់​ការសិក្សា មាន​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ដែលជា​តម្រូវការ​រប​ស់​អនាគត​និយោជក​របស់​ពួកគេ​។ ស​ន្និសិទ​អាជីព​នេះ គឺជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​ជាច្រើន ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ចំពោះ​ដៃគូ និង​និស្សិត​របស់​យើង​»​។​


 
​សន្និសីទ​អាជីព​នេះ រួមមាន​សិក្ខាសាលា វេទិកា​ពិភាក្សា និង​ពិ​ព័រ​ណ៌​ការងារ​។ ប្រធានបទ​ជាច្រើន​ត្រូវបាន​យកមក​ជជែក​ពិភាក្សា នៅក្នុង​សិក្ខាសាលា ដូចជា​ជំនាញ​សម្ភាសន៍​, ការសរសេរ​ប្រវត្តិរូប​សង្ខេប​ដែលមាន​គុណភាព​, ជំនាញ​ការងារ​សំខាន់ៗ ក៏ដូចជា​ជំនាញ​ទន់ (Soft-Skills)​មានដូចជា​ការគិត និង​ការប្រាស្រ័យ​ទាក់ទង​ជាដើម​។ ក្រៅពី​ការសិក្សា​ពី​របៀប​សរសេរ​ប្រវត្តិរូប​សង្ខេប ដែល​បង្ហាញ​ពី​សមត្ថភាព​របស់​ពួកគេ​ប្រកបដោយ​ប្រសិទ្ធភាព និង​វិធី​បង្ហាញខ្លួន​សម្រាប់​ការសម្ភាសន៍​ការងារ​ប្រកបដោយ​ភាពជោគជ័យ និស្សិត​របស់​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏​ទទួលបាន​ការពង្រឹង​ជំនាញ​របស់​ពួកគេ ដើម្បី​ធានា​អាជីព​ការងារ​នាពេល​អនាគត​។ បន្ថែម​ពីនេះ​ផងដែរ និស្សិត​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ក៏​ទទួលបាន​ឱកាស​ក្នុងការ​ពង្រីក​បណ្តាញ នៅក្នុង​វិស័យ​របស់​ពួកគេ​ផងដែរ​។ សន្និសីទ​នេះ​ក៏បាន​បញ្ចូល​សិក្ខាសាលា ស្តីពី​ភាពជា​អ្នកដឹកនាំ ដែល​ផ្តល់ឱ្យ​អ្នកចូលរួម នូវ​មេរៀន​ពី​ការពង្រឹង​ការងារ​របស់​ពួកគេ ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​និយោជក ដែលមាន​គុណភាព និង​ក្លាយជា​អនាគត​អ្នកដឹកនាំ​ល្អ​។​


 
​សិក្ខាសាលា​ផ្សេងៗ​ទៀត ក៏​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ជីវិត​ការងារ​នៅក្នុង​ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​អន្តរជាតិ ក៏ដូចជា​ការពិភាក្សា​ជា​ក្រុម ដើម្បី​ជួយ​ឱ្យ​និស្សិត​ស្វែងយល់​ពី​លក្ខណៈវិនិច្ឆ័យ នៃ​ការជ្រើសរើស​របស់​និ​យោ​ជិ​ក​។ ទាំងនេះ​ធ្វើឱ្យ​និស្សិត​បញ្ចប់​ការសិក្សា នៅ​សាកលវិទ្យាល័យ ពុទ្ធិ​សាស្ត្រ ទទួលបាន​ការងារ​ល្អ និង​ប្រាក់បៀវត្ស​ខ្ពស់​។ នេះ​គឺជា​វេទិកា​ដ៏​មានតម្លៃ​បំផុត ដែល​នឹង​ជួយ​សម្រេច​បំណងប្រាថ្នា​របស់​និស្សិត​បញ្ចប់​ការសិក្សា និង​សម្រួល​ដល់​ការរំពឹងទុក​ការងារ របស់​និ​យោ​ជិ​ក​ផងដែរ​។​
 
​សន្និសីទ ក៏បានផ្តល់​ព័ត៌មាន​អំពី​និន្នាការ​ឧស្សាហកម្ម និង​សហគ្រាស​នាពេល​បច្ចុប្បន្ន​ដើម្បី​ណែនាំ​និស្សិត​ក្នុងការ​ស្វែងរក​ការងារ ឆ្ពោះទៅរក​ការសម្រេចចិត្ត​ត្រឹមត្រូវ សម្រាប់​អាជីព​នាពេល​អនាគត​របស់​ពួកគេ​។​
 
​សន្និសីទ​អាជីព​នេះ នឹង​ជួយ​បំពេញ​សេចក្តីត្រូវការ​របស់​និយោជិត និង​និយោជក ដោយ​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការជ្រើសរើស​ដែល​ទទួលបាន​ភាពជោគជ័យ និង​ផ្តល់​ភាពងាយស្រួល​ដល់​និយោជក ក្នុងការ​ស្វែងរក​បេក្ខជន​ដែលមាន​ជំនាញ​ត្រឹមត្រូវ​ច្បាស់លាស់​៕












 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com