អត្ថបទពាណិជ្ជកម្ម
Vietjet បើក​ជើងហោះហើរ​ផ្ទាល់​២​ខ្សែ ពី​វៀតណាម ទៅ​ឥណ្ឌា និង​ផ្តល់​សំបុត្រ​តម្លៃ​ចាប់ពី ០ ដុល្លារ​រាប់ពាន់​សន្លឹក
20, Aug 2019 , 11:15 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩៖ ដំណឹង​ល្អ​សម្រាប់​គ្រប់គ្នា ដែលមាន​ក្ដី​ស្រមៃ​ទៅ​ដើរ​កម្សាន្ត​នៅ​ប្រទេស​ឥណ្ឌា​មកដល់​ហើយ​។ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet នឹង​បើក​សម្ភោ​ធ​ជើងហោះហើរ​ដោយផ្ទាល់ ពី​ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ទៅកាន់​ទីក្រុង​ញូវដែលី​។ ដើម្បី​អបអរ​ជើងហោះហើរ​ថ្មី​ទាំង​២​នេះ ក្រុមហ៊ុន​ផ្តល់ជូន​នូវ​សំបុត្រ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ រាប់ពាន់​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ ដុល្លារ​អាមេរិក​ឡើងទៅ​។​
 
​ការផ្តល់ជូន​ប្រ​មូ​សិន​ដ៏​ពិសេស​នេះ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​មាស រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៩​។ អតិថិជន​ទាំងអស់ អាច​កក់​សំបុត្រ តាមរយៈ​គេហទំព័រ​របស់ Vietjet គឺ www.vietjetair.com  ឬ​តាមរយៈ​ការប្រើប្រាស់​កម្មវិធី​ក្នុង​ទូរស័ព្ទ ដែលមាន​ឈ្មោះថា Vietjet Air​។​
 
​ជាមួយនឹង​ការផ្តល់ជូន​ប្រ​មូ​សិន​សំបុត្រ​ដ៏​ពិសេស​នេះ អ្នក​អាចធ្វើ​ដំណើរ​បាន​គ្រប់ពេលវេលា ចាប់ពី​ចន្លោះ​ពីថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី ២៨ ខែមីនា​ឆ្នាំ ២០២០​។ ឥឡូវនេះ លោកអ្នក​អាចធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា និង​មើល​ទេសភាព​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ប្លែកៗ​រាប់ពាន់​កន្លែង​បាន​ភ្លាមៗ និង​កាន់តែ​ងាយស្រួល​។ 
 
​ក្នុងនាម​ជា​ជើងហោះហើរ​ដោយផ្ទាល់​ដំបូង​គេ ពី​ប្រទេស​វៀតណាម ទៅកាន់​ប្រទេស​ឥណ្ឌា ជើងហោះហើរ​ទាំង​២​នេះ នឹង​ជួយ​អ្នកធ្វើដំណើរ​សន្សំសំចៃ​ពេលវេលា និង​ថវិកា​យ៉ាងច្រើន​។ អ្នកធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា អាចធ្វើ​ដំណើរ​តាម​ជើងហោះហើរ រយៈពេល​ខ្លី​ពី​ខេត្តសៀមរាប ទៅ​ទីក្រុង​ហាណូយ ហើយ​បន្ទាប់មក​បន្ត​ការហោះហើរ​ដោយផ្ទាល់ ទៅកាន់​ទីក្រុង​ញូវដែលី​។​


 
​ផ្លូវ​ហោះហើរ​វាង​ទីក្រុង​ក្រុង​ហាណូយ និង​ទីក្រុង​ញូវដែលី នឹងធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ចំនួន​៣​ដង​ក្នុង​សប្តាហ៍ ពោលគឺ​នៅ​រៀងរាល់ថ្ងៃ​អង្គារ ព្រហស្បតិ៍ និង​ថ្ងៃ​សៅរ៍ ដោយ​ចាប់ផ្តើម​ចាប់ពី​ថ្ងៃទី​៧ ខែធ្នូ តទៅ​។ ការហោះហើរ​នានា នឹង​ចេញដំណើរ​ពី​ទីក្រុង​ហាណូយ នៅ​ម៉ោង ៧:១០ យប់ និង​ទៅដល់​ទីក្រុង​ញូ​វ​ដេលី នៅ​ម៉ោង ១០:៥០​យប់​។ ការហោះហើរ​វិលត្រឡប់​មកវិញ នឹង​ចេញដំណើរ​ពី​ទីក្រុង​ញូ​វ​ដេលី នៅ​ម៉ោង ១១:៥០ យប់ និង​ចុះចត​នៅ​ទីក្រុង​ហាណូយ នៅ​ម៉ោង ៥:២០ ព្រឹក​។ 
 
​ចាប់ពី​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩ ជើងហោះហើរ រវាង​ទីក្រុង​ហូជីមិញ និង​ទីក្រុង​ញូវដែលី នឹង​ប្រតិបត្តិ​ការហោះហើរ​ទៅ​-​មក ចំនួន​៤​ជើង ក្នុង​១​សប្តាហ៍​។ ការហោះហើរ ពី​ទីក្រុង​ហូជីមិញ នឹង​ចេញដំណើរ​នៅ​ម៉ោង ៧ យប់ ហើយ​និង​ទៅដល់​ទីក្រុង​ញូវដែលី នៅ​ម៉ោង ១០:៥០ យប់​។ ការហោះហើរ​វិលត្រឡប់​មកវិញ ពី​ទីក្រុង​ញូវដែលី នឹង​ចាប់ផ្តើម​នៅ​ម៉ោង ១១:៥០ យប់ និង​ទៅដល់​ទីក្រុង​ហូជីមិញ នៅ​ម៉ោង ៦:១០ ព្រឹក​។ 
 
​ប្រទេស​ឥណ្ឌា មាន​ភាពល្បីល្បាញ​ទៅលើ​ការ​មាន​វប្បធម៌​ចម្រុះ​របស់ខ្លួន ម្ហូបអាហារ​ដ៏​ឆ្ងាញ់​ពិសា​ទេសភាព​ដ៏​គួរ​ឲ្យ​ចង់​គយគន់ និង​តំបន់​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់មិនអស់​។ ឥណ្ឌា ទាក់ទាញ​អ្នកទេសចរ ដោយសារតែ​ការ​មាន​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ហើយ​ភ្ញៀវទេសចរ​ភាគច្រើន ធ្វើដំណើរ​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា ដើម្បី​ធ្វើ​ធម្ម​យាត្រា ធ្វើដំណើរ​កម្សាន្ត​ទៅ​តំបន់​ជាច្រើន​ដូចជា ភូមិ Bodh Gaya ដែលជា​កន្លែង​ព្រះពុទ្ធ បាន​ត្រាស់ដឹង​។ 
 
​អ្នកដំណើរ​ទាំងអស់ ក៏​អាច​ចំណាយពេល​២ ទៅ​៣​ថ្ងៃ ក្នុងប្រទេស​វៀតណាម ដែលជា​កន្លែង​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ ជាច្រើន​ផងដែរ​។ រដ្ឋធានី​ហាណូយ គឺជា​ទីក្រុង​ប្រកបដោយ​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដ៏​អស្ចារ្យ ក៏ដូចជា​ទីក្រុង​មានប​រិ​យា​កាស​ពិសេស​តែមួយ​។ ក្នុងនាម​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​ទេសចរណ៍ ធំ និង​ទំនើប​ជាងគេ​បំផុត​នៅ​វៀតណាម ទីក្រុង​ហូជីមិញ ក៏​ជា​គោលដៅ​ទេសចរណ៍​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ផងដែរ ខណៈដែល​អ្នកទេសចរ នឹង​ជួប​វេលា​ដ៏​ផ្អែមល្ហែម រំភើប​រីករាយ និង​ការកម្សាន្ត​ផ្សេងៗ ក្នុង​ទីក្រុង​ដ៏​ស្រស់ស្អាត​មួយ​នេះ​។ 


 
​ជាមួយនឹង​ការ​មាន​ជើងហោះហើរ​ដោយផ្ទាល់​ពី​ទីក្រុង​ហូជីមិញ និង​ហាណូយ ទៅកាន់​ទីក្រុង​ញូវដែលី ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បាន​បើក​ជើងមេឃ​មួយ​សម្រាប់​ឱកាស​ទេសចរណ៍ និង​ពាណិជ្ជកម្ម​សំខាន់ៗ​ជាច្រើន ដើម្បី​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​ភ្ជាប់​ប្រទេស​ឥណ្ឌា ទៅកាន់​បណ្តាញ​ហោះហើរ​របស់ Vietjet ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ (​កម្ពុជា ឥណ្ឌូនេស៊ី សិង្ហ​បុរី ម៉ាឡេស៊ី ថៃ និង​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ជាច្រើន​ទៀត​) និង​អាស៊ី​ខាងកើត (​កូរ៉េខាងត្បូង ជប៉ុន និង​ចិន​)​។ ហេតុនេះ ហេតុអ្វី​មិន​ចាប់យក​ឱកាស​នេះ ដើម្បី​ទទួលយក​បទពិសោធ​ដែល​មានតែ​១​ក្នុង​ជីវិត នៅ​គោលដៅ​ដ៏​អស្ចារ្យ​មួយ​? 
 
​បច្ចុប្ប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ ចំនួន​៤០០​លើក ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន ១២៩ ដែល​គ្រប់​ដណ្តប់​គោលដៅ​ជាច្រើន​ទូទាំងប្រទេស​វៀតណាម និង​គោលដៅ​អន្តរជាតិ​ដូចជា ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​កម្ពុជា​។ 
 
​ជាមួយនឹង​ការហោះហើរ​ក្រោម​ស្លាក សុវត្ថិភាព សុភមង្គល តម្លៃ​ទាប និង​ទៀងទាត់​ពេលវេលា ដែលជា​តម្លៃ​ស្នូល​របស់ខ្លួន Viejet បង្កើត​បទពិសោធ​នៃ​ការហោះហើរ ប្រកបដោយ​ការចងចាំ​សម្រាប់​អ្នកដំណើរ​នានា នៅលើ​យន្ត​ថ្មី​ប្រកបដោយ​ផាសុកភាព រួម​ជាមួយនឹង​បុគ្គលិក​លើ​យន្តហោះ​ដ៏​រួសរាយ​រាក់ទាក់​៕ 
 
(*) មិន​រាប់បញ្ចូល​ពន្ធ និង​តម្លៃ​ផ្សេងៗ fees
(**) មិន​រាប់បញ្ចូល​ថ្ងៃ​វិស្សមកាល​បុណ្យជាតិ​

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com