កីឡាអន្តរជាតិ
អន្តរជាតិ
Messi, Zlatan ស្ថិត​ក្នុងចំណោម​បេក្ខភាព​ពាន FIFA Puskas ឆ្នាំ​២០១៩
20, Aug 2019 , 7:39 pm        
រូបភាព
​តើ​កីឡាករ ឬ​កីឡាការិនី​រូប​ណា​នឹង​ក្លាយជា​អ្នកទទួល​តំណែង​ពី​ខ្សែប្រយុទ្ធ​ឆ្នើម Mohamed Salah ដើម្បី​គ្រោងពាន​អ្នក​ស៊ុត​គ្រាប់​បាល់​បញ្ចូល​ទី​ល្អ​បំផុត FIFA Puskas Award សម្រាប់​ឆ្នាំ​២០១៩​នេះ​?


 
​សហ​ពន្ធ​កីឡាបាល់ទាត់​អន្តរជាតិ FIFA បានបង្ហាញ​បេក្ខភាព ១០​រូប​ចុងក្រោយ​សម្រាប់​ពានរង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ឆ្នាំ​២០១៩​នេះ ដោយ​ក្នុងនោះ​មាន​កីឡាការិនី​ចំនួន​៣​រូប​។ ខ្សែប្រយុទ្ធ​របស់ Liverpool សញ្ជាតិ​អេ​ហ្ស៊ី​ប Salah ជា​ម្ចាស់​ពាន​នេះ​កាលពី​ឆ្នាំមុន​។​


 
​បេក្ខភាព​ទាំង​១០ ដើម្បី​ដណ្តើមពាន FIFA Puskas Award ឆ្នាំនេះ​រួមមាន​៖
 
១- Matheus Cunha ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​របស់​ក្រុម RB Leipzig ដែល​ស៊ុត​បញ្ចូល​ទី​ក្រុម Bayer Leverkusen ក្នុង​ក្របខណ្ឌ Bundesliga (៦ មេសា ២០១៩)
 
 
២- Zlatan Ibrahimović ខ្សែប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​នា​ជំនួប Toronto FC Vs LA Galaxy ក្របខណ្ឌ MLS (១៥ កញ្ញា ២០១៨)

 
 
៣- Lionel Messi ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន នា​ជំនួប Real Betis Vs FC Barcelona ក្របខណ្ឌ La Liga (១៧ មីនា ២០១៩)

 
 
៤- Ajara Nchout កីឡាការិនី​សញ្ជាតិ​ការ​មេ​រូ​ន នា​ជំ​នួន​កា​មេ​រូ​ន​ទល់នឹង នូ​វែ​ល​សេ​ឡង់ ក្នុង​ព្រឹត្តិការណ៍ FIFA World Cup ស្ត្រី (២០ មិថុនា ២០១៩)
 
 
៥- Fabio Quagliarella ខ្សែប្រយុទ្ធ​សញ្ជាតិ​អ៊ីតាលី នា​ជំនួប Sampdoria Vs Napoli ក្របខណ្ឌ Serei A (២ កញ្ញា ២០១៨)

 
 
៦- Juan Fernando Quintero ខ្សែបម្រើ​សញ្ជាតិ​កូ​ឡុំ​ប៊ី ជំនួប​រវាង River Plate Vs Racing Club នៃ​ក្របខណ្ឌ Superliga (១០ កុម្ភៈ ២០១៩)

 
 
៧- Amy Rodriguez កីឡាការិនី​អាមេរិក ក្នុងជំនួប​រវាង Utah Royals Vs Sky Blue FC (១៦ មិថុនា ២០១៩)
 
 
៨- Billie Simpson កីឡាការិនី​របស់​អៀរ​ឡង់ នា​ជំនួប​រវាង Sion Swifts Ladies FC Vs Cliftonville Ladies FC ក្របខណ្ឌ Women’s NIFL Premiership (៩ សីហា ២០១៨)
 
 
៩- Andros Townsend ខ្សែប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស នា​ជំនួប Manchester City Vs Crystal Palace ក្របខណ្ឌ Premier League (២២ ធ្នូ ២០១៨)

 
 
១០- DánielZsóri ខ្សែប្រយុទ្ធ​វ័យក្មេង​សញ្ជាតិ​ហុង​គ្រី ក្នុងជំនួប Debrecen FC Vs Ferencváros TC ក្របខណ្ឌ Nemzeti Bajnoskag I (១៦ កុម្ភៈ ២០១៩)
 

Tag:
 FIFA Puskas Award
  បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com