អត្ថបទពាណិជ្ជកម្ម
មួយឆ្នាំ​មាន​ម្តង​! ឱកាស​មហា​ប្រូ​ម៉ូ​សិន​យក្ស​ដ៏​កម្រ​ប្រចាំឆ្នាំ​ពី សាម​សុង បានមក​ដល់​ហើយ
20, Aug 2019 , 3:42 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩៖ កម្មវិធី​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ បាន​ត្រឡប់​មកវិញហើយ ពោលគឺ​មក​ជាមួយនឹង​ភាព​អស្ចារ្យ និង​រំភើប សម្រាប់​អតិថិជន​ទាំងអស់​។ និយាយ​ទៅ​កម្មវិធី​ពិសេស​នេះ គឺ​ទិញ​ថែម​…​ទិញ​ថែម​…​ថែមៗ​កប់​តែម្តង​។ ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ចំណាយ​ក៏​កាន់តែ​តិច​…​ចំណេញ​វិញ​មហា​សែន​ច្រើន​។
 
​ឥឡូវនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​អេឡិចត្រូនិក សាម​សុង កំពុង​ផ្តល់ជូន​កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ធំ​ប្រចាំឆ្នាំ​ដូចជា ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​, ទិញ ១ ថែម ១, ទិញ​ទូទឹកកក​ថែម​ម៉ាស៊ីនបោកខោអាវ​, ទិញ​ម៉ាស៊ីន​បោក​ខោ​វ​អាវ ថែម​ជូន​ម៉ាស៊ីន​បូម​ធូលី ឬ​ថែម​ជូន​ម៉ាស៊ីន​ដុត​អគ្គិសនី (Microwave), ទិញ​ទូរទស្សន៍​ទទួល​បានកា​រ​បញ្ចុះតម្លៃ ចាប់ពី $25 រហូតដល់ $750 ភ្លាមៗ ,​ទិញ​ម៉ាស៊ីនត្រជាក់​ថែម​ជូន​សេវា​ដំឡើង និង​ជើង​ភ្ជាប់​ជញ្ជាំង​ដោយ​ឥតគិតថ្លៃ​។ ការផ្តល់ជូន​នេះ គឺ​ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់​ថ្ងៃទី 30 កញ្ញា 2019​។ 


 
​អត់​ទាន់​អស់​នៅឡើយ​ទេ​! នៅមាន​ច្រើន​ទៀត​! អ៊ីចឹង​ខ្ញុំ​គិតថា គ្មាន​ហេតុផល​ណា​ដែល​លោកអ្នក ឬក៏​អតិថិជន​ទាំងអស់ ត្រូវ​រង់ចាំ​ទៀត​នោះទេ​! ព្រោះ​ឱកាស​ដ៏​មហាអស្ចារ្យ​នេះ ១​ឆ្នាំ មានតែ​ម្តង​ប៉ុណ្ណោះ​។ សូមបញ្ជាក់​ម្តង​ទៀតថា «​មានតែ​ម្តង​ប៉ុណ្ណោះ​ក្នុង ១ ឆ្នាំ​!»​។​
 
​លោកអ្នក​ប្រាកដជា​រង់ចាំ​យ៉ាង​អន្ទះសា​ហើយ ចំពោះ​ការ​មក​ទទួលយក​កម្ម​វិធី​ប្រូ​ម៉ូ​សិន​ពិសេស​ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន សាម​សុង សម្រាប់​បរិក្ខារ​អេឡិចត្រូនិក​ប្រើប្រាស់ ក្នុង​គេហដ្ឋាន​ដ៏​ទំនើប ទាន់សម័យ យ៉ាងច្រើន​សម្បូរបែប​។​


 
​យ៉ាងណាមិញ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំ ក្រុមហ៊ុន សាម​សុង បានផ្តល់​ជូន​ទាំង​ផលិតផល ដែល​មានគុណ​ភាពល្អ​បំផុត និង​កម្មវិធី​ពិសេស ដល់​អតិថិជន​ទាំងអស់ ដោយ​ក្តី​រីករាយ និង​ជាទី​មោ​ទក​ផងដែរ​។ ជាក់ស្តែង​នៅពេលនេះ គឺជា​ឱកាស​ដ៏​កម្រ​អស្ចារ្យ​បំផុត សម្រាប់​លោកអ្នក​ដើម្បី​អញ្ជើញ​មក​រីករាយ​ជាមួយនឹង​កម្មវិធី​ប្រូ​ម៉ូ​សិន ផ្តល់ជូន​ដ៏​ធំ ដោយមាន​ទាំង​ការបញ្ចុះ​តម្លៃ​ដ៏​សម្បើម និង​ការ​ថែម​ជូន​យ៉ាង​ភ្ញាក់ផ្អើល ដែល​ពុំ​ធ្លាប់មាន​ផងដែរ​។ តើ​លោកអ្នក​ធ្លាប់​គិតថា ចង់​ទិញ​ទូទឹកកក ម៉ាស៊ីន​បោក​សម្លៀកបំពាក់ ម៉ាស៊ីន​បូម​ធូលី ឬ​បរិក្ខារ​ផ្សេងៗ​ទៀត ហើយ​បារម្ភ​ខ្លាចក្រែង​ថា ថវិកា​អត់​គ្រប់ ឬក៏​ត្រូវ​ចំណាយ​ច្រើន​មែន​អត់​? ប្រាកដ​ណាស់​! លោកអ្នក​ប្រាកដជា​ធ្លាប់​គិតដល់​ត្រង់ចំណុច​នេះ ប៉ុន្តែ​នៅពេលនេះ លោកអ្នក​ឈប់​គិត​បែប​នោះ និង​ឈប់​បារម្ភ​ទៀត​ទៅ​។ 
 
​ទាន់​ឱកាស​ដ៏​ល្អ និង​កម្រ​នេះ​បានមក​ដល់​…​អ៊ីចឹង​សូម​ប្រញាប់​មក​ទទួលយក​ការផ្តល់ជូន​ដ៏ អស្ចារ្យ​នេះ ទាំងអស់គ្នា​ភ្លាម​ទៅ​។  សម្រាប់​ពត៌មាន​លម្អិត សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ដោយផ្ទាល់​នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​បន្ត ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​៖ 1800 203 232 ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com