អត្ថបទពាណិជ្ជកម្ម
សាលា ហ៊ែ​រ៉ុ​ដស៍ អន្តរជាតិ ប្រារព្ធ​កម្មវិធី​គម្រប់​ខួប​៥​ឆ្នាំ​របស់ខ្លួន​
20, Aug 2019 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ទាំងអស់ បាន​ចូលរួម​កម្មវិធី​ប្រារព្ធ​គម្រប់​ខួប​៥​ឆ្នាំ ដែល​ពោរពេញ​ដោយ​ភាពជោគជ័យ​ដ៏​អស្ចារ្យ​។ ពិតជា​អាចនិយាយបាន ពី​ចំណាប់អារម្មណ៍​នៃ​មោទកភាព និង​ស្មារតី​ជា​សហគមន៍​។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ ព្រោះ​ជាការ​ប្រារព្ធ​ពិធី​អបអរសាទរ ដែល​សាលា​បានផ្តល់​សេវាកម្ម​ផ្នែក​អប់រំ​ដ៏​ឆ្នើម​ក្នុ ង​រយៈពេល​៥​ឆ្នាំ​ដំបូង​របស់​យើង ទៅដល់​សហគមន៍ និង​មាតាបិតា​។ យើងទាំងអស់គ្នា មាន​អារម្មណ៍​រីករាយ និង​មាន​មោទកភាព ចំពោះ​ថ្ងៃនេះ​ដែល​បានកើត​ឡើង​។
 
​ក្នុងឱកាស​គម្រប់​ខួប​៥​ឆ្នាំនេះ​ផងដែរ សូម​ទស្សនា​វីដេអូ​សិស្សានុសិស្ស​របស់​យើង ដែលជា​អនាគត​អ្នកដឹកនាំ​នាពេលខាងមុខ អំពី​ក្ដី​ស្រមៃ និង​សេចក្ដីប្រាថ្នា ដែល​ចង់​សម្រេចបាន មុនពេល​ពួកគេ​ឆ្លើយតប​សំណួរ​ដ៏​សំខាន់​មួយ «​តើ​ខ្ញុំ​ជា​អ្នកណា​?»​។​
 
​សូម​ចូលរួម​ជាមួយ​ពួកគេ ក្នុង​ដំណើរ​សម្រេច​ក្តី​សុបិន នៃ​អនាគត​ដ៏​ល្អ​របស់​ពួកគេ ឲ្យ​កាន់តែ​ប្រសើរ និង​ភ្លឺស្វាង ពោរពេញ​ទៅដោយ​សេ​ក្ដីសង្ឃឹម​។​
 

​ក្នុងនាម​យើងទាំងអស់គ្នា នៅ​សាលា ហ៊ែ​រ៉ុ​ដស៍ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ សិស្សានុសិស្ស និង​បុគ្គលិក ដែល​បាន​ជួយ​អស់ពី​កម្លាំងកាយ ចិត្ត ក្នុង​កម្មវិធី​នៅថ្ងៃនេះ​។ មាន​បុគ្គល​ច្រើនណាស់ ដែល​យើង​ពិតជា​ចង់​អរគុណ​ដោយផ្ទាល់ ប៉ុន្តែ​សូមអ្នក​ទាំងអស់គ្នា​ដឹងថា​ការងារ​របស់លោក​អ្នក ត្រូវ​បានទទួល​ការគោរព និង​កោតសរសើរ ដែលជា​ផ្នែក​មួយ​នៃ​ក្រុម​មាន​ភាពរឹងមាំ និង​បាន​ចូលរួម​ដឹកនាំ​ព្រឹត្តិការណ៍​នេះ ឲ្យ​កើតមានឡើង​។​
 
​យើង​ធ្វើ​ឲ្យ​ការសិក្សា​កាន់តែ​អស្ចារ្យ​!
 
​នេះ​ជាការ​សិក្សា​-​តាមបែប The Harrods Way!
 
​សម្រាប់​ព័ត៌មាន​បន្ថែម​៖ https://www.facebook.com/HarrodsInternationalAcademy/
​សូម​ទំនាក់ទំនង​មកកាន់​យើងខ្ញុំ​ឥឡូវនេះ សម្រាប់​ការ​មក​ទស្សនា​សាលា​!
 
023 936 999, 010 296 688 - សាខា​អូឡាំពិក​
023 974 999, 061 296 688 - សាខា​បឹង​កេងកង​១- កម្រិត​ម​តេ្ត​យ្យ​
023 973 999, 077 296 688 – សាខា​បឹង​កេងកង​១- កម្រិត​បឋមសិក្សា​
023 973 999, 077 296 688 – សាខា​បឹង​កេងកង​១- កម្រិត​មធ្យមសិក្សា​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com