ជាតិ
បាក់ឌុប
ក្រសួងប្រកាសពីភាពជោគជ័យ ក្នុងការរៀបចំប្រឡងបាក់ឌុបឆ្នាំ២០១៩
20, Aug 2019 , 5:22 pm        
រូបភាព
សិស្សប្រឡងនៅមណ្ឌលវិទ្យាល័យឥទ្ទ្រទេវី (រូបដោយកញ្ញា សៅ សុខអេង)
សិស្សប្រឡងនៅមណ្ឌលវិទ្យាល័យឥទ្ទ្រទេវី (រូបដោយកញ្ញា សៅ សុខអេង)
ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមិនមានហេតុការខុសប្រក្រតីកើតមាន ឡើងគួរឱ្យកត់សម្គាល់នោះទេ។ នេះបើរបាយការណ៍បឋមរបស់ក្រសួងអប់រំ ដែលលោក រស់ សុវាចា អ្នកនាំពាក្យ ផ្ញើជូនសារព័ត៌មានថ្មីៗ។



របាយការណ៍ សរសេរថា សន្លឹកកិច្ចការរបស់បេក្ខជន នៅតាមមណ្ឌលប្រឡងត្រូវបានវេចខ្ចប់ និង ចុះហត្ថលេខាដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទជំនួយការអប្បមាទ ប្រធាន-អនុប្រធានមណ្ឌល ព្រមទាំងបានយកទៅផ្ញើនៅកន្លែងដែលមានសុវត្ថិភាពបំផុតនៅសាលាខេត្ត។

របាយការណ៍បញ្ជាក់បែបនេះថា៖«បេក្ខជន ដែលបានចេញពីការប្រឡងបង្ហាញទឹកមុខរីកដែលបញ្ជាក់ ថា ដំណើរការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និង លទ្ធផល ទទួលយកបាន»៕

Tag:
 បាក់ឌុប
© រក្សាសិទ្ធិដោយ thmeythmey.com