ជាតិ
បាក់ឌុប
វីដេអូ
រដ្ឋមន្រ្តីអប់រំ អរគុណមន្រ្តី និងអាជ្ញាធរ ដែលជួយពង្រឹងការប្រឡងបាក់ឌុបឆ្នាំទី៦ លោក ហង់ ជួន ណារ៉ុន ថ្លែងអំណរគុណមន្រ្តី និងអាជ្ញាធរ ដែលជួយពង្រឹងការប្រឡងបាក់ឌុប/ រូបថតដោយ កញ្ញា ញឹក ស្រីល័ក្ខ
× ភ្នំពេញ៖ ក្រោយបញ្ចប់ដំណើរការប្រឡងនៅល្ងាចថ្ងៃទី២០ សីហានេះ រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បានថ្លែងអំណរគុណដល់បេក្ខជន អាណាព្យាបាល លោកគ្រូអ្នកគ្រូ មន្រ្តី រួមទាំងអាជ្ញាធរនានា ដែលចូលរួមពង្រឹងការប្រឡងនៅឆ្នាំ២០១៩។ តាមរយៈវីដេអូឃ្លីបខ្លីជិត២នាទី លោក ហង់ ជួន ណារ៉ុន ក៏បានប្រកាសពីជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំទី៦ផងដែរ។
សូមអញ្ជើញទស្សនាវីដេអូខ្លីដូចខាងក្រោម៖
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល២ថ្ងៃនេះ គឺថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមិនមានហេតុការខុសប្រក្រតីកើតមាន ឡើងគួរឱ្យកត់សម្គាល់នោះទេ។ សូមបញ្ជាក់ថា ក្នុងចំណោមបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុប ១១៧ ០៤៣នាក់ (ស្រី ៦០ ៤២៧នាក់) នៅមណ្ឌលចំនួន២០២ទូទាំងប្រទេស មានបេក្ខជន ១៨៣៨នាក់អវត្តមាន ក្នុងនោះស្រី ៦៩៦នាក់។ ចំនួនអវត្តមានត្រូវជា ១.៥៧ភាគរយនៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡង៕
Tag:
បាក់ឌុប
បេក្ខជន
ប្រឡង
អរគុណ
© រក្សាសិទ្ធិដោយ thmeythmey.com