ជាតិ
បាក់ឌុប
សង្គមជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន​៖ វិញ្ញាសា​ប្រឡង មាន​៦​កម្រិត​ទៅតាម​ពុទ្ធិ​បេក្ខជន​
21, Aug 2019 , 7:19 am        
រូបភាព
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន
​ភ្នំពេញ​៖ ការចេញ​វិញ្ញាសា​ប្រឡង គឺមាន​៦​កម្រិត ​ផ្អែកទៅលើ​ពុទ្ធិ​បេក្ខជន​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន ដែល​ឆ្លើយតប​ទៅនឹង​មតិ​រិះគន់​​របស់សាធារណជន​ថា ការប្រឡង​មានការ​រឹតបន្តឹង ដើម្បី​បំភាន់​ភ្នែក​មហាជន ខណៈ​វិញ្ញាសា​ចេញ​ប្រឡង​ធូររលុង ដែល​អាចឱ្យ​បេក្ខជន​ងាយស្រួល​យក​ពិន្ទុ​បាន​។​


 
​លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា រាល់​ការចេញ​វិញ្ញាសា​ប្រឡង​ម្ដងៗ គឺ​ក្រសួង​អប់រំ រៀបចំ​សំណួរ​ដោយ​ផ្អែក​ទៅលើ​ការចងចាំ​, សំណួរ​បែប​វិភាគ និង​ការវិវត្ត​នៅក្នុង​សង្គម និង​សកលលោក​ជាដើម​។ ក្នុងន័យនេះ ​លោក ហង់ ជួន ណា​រ៉ុ​ន បាន​ពន្យល់ថា សំណួរ​បែប​ចង់ចាំ គឺ​ផ្ដោតទៅលើ​សកម្មភាព និង​ពេលវេលា ដែល​បាន​ចារ​ទុក​ក្នុង​ប្រវត្តិសាស្ត្ រ​នៃ​មេរៀន​។ រីឯ​សំណួរ​បែប​ពិចារណា​វិញ គឺ​ឱ្យ​បេក្ខជន​ចេះ​រក​មូលហេតុ ដែលនាំឱ្យ​មាន​ព្រឹត្តិការណ៍​អ្វីមួយ​កើតឡើង នៅក្នុង​សង្គម​ជាដើម​។

ជា​បន្ត​សូម​លោកអ្នក​នាង ស្ដាប់​ការបកស្រាយ​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ផ្ដល់​កិច្ច​សម្ភាស​ផ្ដាច់មុខ​ដល់​សារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖

 
​អះអាង​បែបនេះហើយ រដ្ឋមន្ត្រី​អប់រំ បាន​និយាយ​តប​ថា សំណួរ​ដែល​ក្រសួង​ចេញ​ប្រឡង​៥​ឆ្នាំ​មកនេះ ក៏​មិន​ប្រាកដថា​មាន​បេក្ខជន អាច​ឆ្លើយ​ត្រូវ​ទាំងអស់ ដូច​ការរិះគន់​នោះទេ​។​ «​បើ​យើង​មើលទៅ​សំនួរ​ទី​១ (​នៅក្នុង​វិញ្ញាសា​ប្រឡង​)​ មិនសូវ​ពិបាក​ឆ្លើយ​នោះទេ ប៉ុន្តែ​បាន​ពិន្ទុ​តិច​។ ប៉ុន្តែ​សំណួរ​ទី​៥ គឺ​ពិបាក​ឆ្លើយ ហើយ​បាន​ពិន្ទុ​ច្រើន​។ ជារួម​តែងតែ​មានមតិ​ (​រិះគន់​)​ហើយ​។ អ៊ីចឹង​ចំពោះ​សិស្ស​ខ្សោយ សំណួរ​(​ប្រឡង​)​គឺ​ពិបាក​ហើយ ។ ចំពោះ​សិស្ស​ពូកែ​វិញ សំណួរ​ហ្នឹង​ គឺ​វា​ស្រួល​(​ឆ្លើយ​)​។ ដូច្នេះ​ការប្រឡង (​ក្រសួង​) ត្រូវ​ជ្រើសរើស​កម្រិត​(​សំណួរ​)​លំបាក​មធ្យម ទាំង​សម្រាប់​សិស្ស​ពូកែ ដើម្បី​ទទួលបាន​និទ្ទេស​A និង​ទាំង​សម្រាប់​សិស្ស​ខ្សោយ​»​។ នេះ​ជាការ​ពន្យល់​របស់លោក ហង់ ជួន ណា​រ៉ុ​ន​៕

Tag:
 ហង់ ជួន ណា​រ៉ុ​ន​
  បាក់​ឌុប ២០១៩
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com