ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ក្អក​រ៉ាំរ៉ៃ​គួរតែ​ដោះស្រាយ​បែបណា​ទើប​ល្អ​?
21, Aug 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ


​ការ​ក្អក​រ៉ាំរ៉ៃ​មានន័យថា អ្នកមាន​អាកា​រ​បែបនេះ​ច្រើនជាង ៨​សប្តាហ៍​មកហើយ​។ ទោះបីជា​យ៉ាងណាក៏ដោយ ជម្រើស​នៃ​ការព្យាបាល​មួយចំនួន​តូច​ ដែល​អ្នក​អាចធ្វើ​បាន លើ​ករណី​ក្អក​រ៉ាំរ៉ៃ​នេះ​មានដូចជា​៖
 
•​ ​សម្រាប់​ជំងឺ​រលាក​សួត ឬ​រលាក​ទងសួត វា​គួរតែមាន​ការចេញ​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​លើ​ការប្រើប្រាស់​ថ្នាំ ជាពិសេស​ថ្នាំ​ផ្សះ​ប្រភេទ Azithrocin និង Ceftin​។ 
•​ ​សម្រាប់​ការហូរ​ទឹកសម្បោរ​ក្រោយ​បំពង់ក អ្នក​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ហៀរ​សម្បោរ​ ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា​ឡើយ។ 
•​ ​ករណី​ក្អក​រ៉ាំរ៉ៃ​ធ្ងន់ធ្ងរ ថ្នាំ​ទប់​ក្អក​ដូចជា Codeine អាច​ប្រើ​បាន តែ​ត្រូវតែមាន​វេជ្ជបញ្ជា​ពី​គ្រូពេទ្យ​ដែរ​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com