ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គ្រាន់តែ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​សោះ មាន​ប្រយោជន៍​ដល់​ម្លឹ​ង​!!!
22, Aug 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ញ៉ាំ​ទឹក​មាន​ប្រយោជន៍​របស់​វា​ច្រើន ខណៈពេលដែល​ក្រពះ​មិនទាន់មាន​អ្វី​នៅឡើយ​។ ទឹក​គឺជា​ភេសជ្ជៈ​ដ៏​ល្អ​បំផុត​ក្នុងការ​បំបាត់​អាកា​រៈ​ស្រេកទឹក ហើយក៏​អាច​យកឈ្នះ​ជំងឺ​ជាច្រើន​ផងដែរ​។ ប៉ុន្តែ​តើ​អ្នកមាន​ដឹង​ទេ​ថា ការ​ញ៉ាំ​ទឹក​ទាំង​ពោះ​ទទេ មាន​ប្រយោជន៍​ខ្លាំង​ដែរ​ទេ​? ការ​ញ៉ាំ​ទឹក​ទាំង​ពោះ​ទទេ គឺជា​ទំនៀមទម្លាប់​មួយ​របស់​ប្រជាជន​ជប៉ុន​។


 
​ខាងក្រោម​នេះ​គឺជា​ប្រយោជន៍​ល្អ​បំផុត​នៃ​ការ​ញ៉ាំ​ទឹក​ក្នុងពេល​ពោះ​ទទេ​៖
 
​សម្អាត​រាងកាយ
 
​ការ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ នឹង​ជួយ​សម្អាត​ពោះវៀន ដែល​អាច​បង្កើន​ការ​បឺត​ស្រូប​ជីវជាតិ​ពី​ចំណីអាហារ​បាន​កាន់​តែមាន​ប្រសិទ្ធភាព​។ វា​ក៏​ជួយ​ច្រោះ​ជាតិពុល​ពី​ក្នុង​ខ្លួន​ផងដែរ​។ 
 
​រក្សា​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​
 
​ទឹក​ជួយ​បំបាត់​ជាតិពុល​ពី​ក្នុង​រាងកាយ ដែលជា​ហេតុ​ជួយ​ឲ្យ​ស្បែ​កមាន​សុខភាព​ល្អ ភ្លឺ​ថ្លា និង​ស្រស់ស្អាត​។ ការ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព ប៉ុន្តែ​ការ​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​គ្រប់គ្រាន់​កាន់តែ​សំខាន់​ទៅទៀត​។ ក្រៅពី​ញ៉ាំ​ទឹក​យ៉ាងហោចណាស់ ២​ទៅ​៣​កែវ​ក្រោយពី​ភ្ញាក់​ពី​គេង​ភ្លាម​នៅពេល​ព្រឹក ចូរ​ព្យាយាម​ញ៉ាំ​ទឹក ៨ ទៅ ១០​កែវជា​រៀងរាល់ថ្ងៃ​ផង​។ 

​រក្សា​ពោះវៀន​ឲ្យ​មាន​សុខភាព​ល្អ​
 
​ការ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​នឹង​ជួយ​កែសម្រួល​ដល់​ចលនា​របស់​ពោះវៀន ដែល​អាច​បង្ការ​បញ្ហា​ក្រពះ​កិន​មិន​ស្រួល ទល់លាមក និង​ការបង្ក​រោគ​ក្នុង​ពោះវៀន​បាន​។ រឿងនេះ​នឹង​ជួយ​ឲ្យ​ពោះវៀន​កាន់តែ​មាន​សុខ​ភាពល្អ​ថែមទៀត​។ 
 
​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
 
​ការ​ញ៉ាំ​ទឹក​ច្រើន​អាចជួយ​ច្រោះ​ជាតិពុល​ចេញពី​រាងកាយ និង​បង្ការ​ការបង្ក​រោគ​កុំ​ឲ្យ​រាលដាល​ពេញ​ខ្លួន​ផង​។ រឿងនេះ​នឹង​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ និង​រក្សា​រាងកាយ​ពី​ការបង្ក​រោគ​ជាច្រើន​បាន​។ 
 
​បង្កើន​ការរំលាយ​អាហារ​
 
​មនុស្ស​ម្នាក់​ដែល​តមចំណី​គួរតែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ដើម្បី​បង្កើន​ការរំលាយ​អាហារ​។ សង្វាក់​នៃ​ការរំលាយ​អាហារ​នឹង​កើនឡើង​បាន ២៥​ភាគរយ តាមរយៈ​ការ​ញ៉ាំ​ទឹក​ពេល​ពោះ​ទទេ​។ កាលណា​រំលាយ​អាហារ​កាន់តែ​លឿន ការ​សម្រក​ទម្ងន់​ក៏​កាន់តែ​ផ្តល់​សុខភាព​ដែរ​។ 
 
​ជួយ​សម្រក​ទម្ងន់​
 
​ការ​ញ៉ាំ​ទឹក​ខណៈដែល​តមចំណី​អាចជួយ​ដល់​ការ​សម្រក​ទម្ងន់ ដោយសារតែ​ទឹក​មិនមាន​កាឡូរី​អ្វី​ទាំងអស់​។ ការ​ញ៉ាំ​ទឹកបាន​ញឹកញាប់​នឹង​ជួយ​ឲ្យ​ក្រពះ​ឆ្អែត​។ រឿងនេះ​ក៏​មិន​បង្ក​ជា​ផលវិបាក​អវិជ្ជមាន​អ្វី​ដែរ​។ ដោយសារតែ​ការ​ញ៉ាំ​ទឹក​ច្រើន​ជួយ​បង្កើន​ការរំលាយ​អាហារ ដូច្នេះ​វា​ក៏​ជួយ​ដល់​ការរំលាយ​ជាតិ​ខ្លាញ់​កាន់តែ​លឿន​ថែមទៀត​៕

ត្រួតពិនិត្យ​ដោយ www.health.com.kh​
 

© រក្សាសិទ្ធិដោយ thmeythmey.com