លំនៅដ្ឋាន Agile Sky Residences៖ សករាជ​ថ្មី​នៃ​លំនៅដ្ឋាន​ប្រណិត​នៅ​កម្ពុជា​
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
លំនៅដ្ឋាន Agile Sky Residences៖ សករាជ​ថ្មី​នៃ​លំនៅដ្ឋាន​ប្រណិត​នៅ​កម្ពុជា​
21, Aug 2019 , 11:14 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុងអំឡុង​ឆ្នាំ ២០១៩ តំបន់​អចលនទ្រព្យ​ជាច្រើន​រួមទាំង​ការអភិវឌ្ឍ​លំនៅដ្ឋាន ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ប្រើប្រាស់​ចម្រុះ​ត្រូវបាន​ពង្រីក​នៅលើ​ទីផ្សារ​។​
 
​ទោះជា​យ៉ាងណាក៏ដោយ​លំនៅដ្ឋាន​នៅតែ​ជា​ផ្នែក​ដ៏​ធំ​បំផុត​របស់​ទីផ្សារ ហើយ​ជាមួយនឹង​ភាពប្រសើរឡើង នៃ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា ការអភិវឌ្ឍ​ពាណិជ្ជកម្ម និង​ការប្រើប្រាស់​ចម្រុះ​កាន់តែច្រើន នឹង​កើតឡើង​ក្នុង​រយៈពេល​ពី ៥ ទៅ ១០ ឆ្នាំ​ខាងមុខ​។ នេះ​ជាការ​លើកឡើង​របស់លោក​ស្រី Zhou Miao អ្នកគ្រប់គ្រង​ផែនការ​របស់​ក្រុមហ៊ុន  Agile Sky Residences​។ 
 
​គេ​យល់ច្បាស់​ថា គម្រោង​នេះ​មាន​សក្តានុពល​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​លំនៅដ្ឋាន​ធំ​បំផុត​មួយ ដែល​ត្រូវបាន​បង្កើតឡើង ដើម្បី​ផ្លាស់ប្តូរ​ទីផ្សារ​អចលនទ្រព្យ គឺ​លំនៅដ្ឋាន Agile Sky Residences ។ លំនៅដ្ឋាន Agile Sky Residences បាន​បង្កើត​ជាមួយនឹង​បេសកកម្ម​ដ៏​សាមញ្ញ​មួយ​គឺ មាន​គោលបំណង​ចាប់ផ្តើម​នូវ​សករាជ​ថ្មី​នៃ​លំនៅដ្ឋាន​ប្រណិត​នៅ​កម្ពុជា​។​
 
​លោកស្រី Zhou បាន​មានប្រសាសន៍ថា ៖«​លំនៅដ្ឋាន Agile Sky Residences គឺ​ជាទី​លំនៅដ្ឋាន​ល្អ​បំផុត សម្រាប់​មនុស្ស​ជំនាន់​ថ្មី នៅក្នុង​ទីក្រុង​។ ខុន​ដូ​នីមួយៗ ត្រូវបាន​រចនា​ឡើង​បែប​ស៊ី​វិ​ល័យ និង​ប្រើប្រាស់​សម្ភារ​លំដាប់​ទំនើ​ប​ចុងក្រោយបង្អស់ និង​គ្រឿង​ប្រើប្រាស់​ក្នុងផ្ទះ ព្រមទាំង​គ្រឿងសង្ហារិម​ដែលមាន​គុណភាព​ខ្ពស់​” ។​
 
​រាជធានី​ភ្នំពេញ មិនទាន់​ត្រូវបាន​គេ​ស្គាល់​ជាទី​ក្រុង​អាគារ​ខ្ពស់ៗ​នៅឡើយ​ទេ ប៉ុន្តែ​ឆាប់ៗ​នេះ​នឹងមាន​ការផ្លាស់ប្តូរ​។ លំនៅដ្ឋាន  Agile Sky Residences គ្រោង​នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​មួយ​នៅក្នុង​ប្រទេស​។ អគារ​នេះ​មាន​កម្ពស់ ៤៤ ជាន់ និង​មាន​ជិត ១,០០០ យូ​នី​ត​។​

​តើ​លំនៅដ្ឋាន Agile ស្ថិតនៅ​កន្លែង​ណា​?
 
​គម្រោង  Agile Sky Residences Residence ស្ថិតនៅ​ទីតាំង​ល្អ​មួយ ក្នុង​សង្កាត់​បឹង​កេងកង ៣ នៃ​រាជធានី​ភ្នំពេញ​។ តំបន់​នេះ មាន​សេវាកម្ម​នៅ​ជិត​ជាច្រើន​ដូចជា សាលា​អន្តរជាតិ មន្ទីរពេទ្យ ហាង​កាហ្វេ ភោជនីយដ្ឋាន និង​សេវាកម្ម​ជាច្រើន​ទៀត​។ 
 
​លំនៅដ្ឋាន  Agile Sky Residences ស្ថិតនៅ​ខាងស្តាំ​មហាវិថី​ព្រះមុនីវង្ស ដែលជា​ផ្លូវធំ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។ ​មធ្យោបាយ​ធ្វើដំណើរ​មាន​ភាពងាយស្រួល នៅ  Agile Sky Residences​។ លោកអ្នក​អាចធ្វើ​ដំណើរ​ទៅមក​បាន​លឿន និង​រហ័ស​។​
 
​ការវិនិយោគ​ទៅជា​មួយ Agile


 
​យូ​នី​ត​នៅ   Agile Sky Residences Residences មាន​ទំហំ​ចាប់ពី ៣៩ ទៅ ១១១ ម៉ែត្រការ៉េ​។ យូ​នី​ត​នីមួយៗ មាន​ចាប់ពី​ប្រភេទ​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត ដែលមាន​បន្ទប់​គេង​បី​។ យូ​នី​ត​ទាំងអស់ ត្រូវបាន​ធ្វើឡើង​មាន​បរិវេណ​ធំ​ទូលាយ​។ ការរស់នៅ​នៅក្នុង​លំនៅដ្ឋាន Agile Sky Residences Residences មាន​ភាព​ធំ​ទូលាយ និង​មាន​ផាសុកភាព​។​
 
​លោកស្រី Zhou ជឿជាក់ថា​លំនៅដ្ឋាន  Agile Sky Residences នឹង​ក្លាយជា​ជម្រើស​លំនៅដ្ឋាន​ដ៏​ពេញនិយម សម្រាប់​អ្នកទិញ​។ លោកស្រី​បាន​ពន្យល់ថា​គម្រោង  Agile Sky Residences Residences ជាការ​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​ដែលមាន​កេរ្តិ៍ឈ្មោះ ដែល​អាច​ធានាបាន​នូវ​សំណង់​ដែលមាន​គុណភាព​ខ្ពស់​។​
 
​លើសពីនេះទៅទៀត ទីតាំង​របស់​វា​ស្ថិតនៅ​ចំ​កណ្តាល​សង្កាត់​បឹង​កេងកង ៣ នៃ​រាជធានី​ភ្នំពេញ មានន័យថា វា​អាច​ចេញ​ចូលទៅ​តំបន់​ពាណិជ្ជកម្ម កណ្តាល​រាជធានី​បាន​ងាយស្រួល​។ បើ​និយាយ​ពី​ការ​រចនា​វិញ មាន​លក្ខណៈ​ប្លែក​គេ និង​ល្អឥតខ្ចោះ សម្រាប់​ការរស់នៅ ឬ​ការវិនិយោគ​។​
 
​ការជួល​មានការ​កើនឡើង​ជាប្រចាំ នៅ​រាជធានី​ភ្នំពេញ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ លោកស្រី Zhou  បាន​បន្ថែមទៀតថា ផលចំណេញ​ពី​ការជួល​ត្រឡប់មកវិញ នៅ​រាជធានី​ភ្នំពេញ គឺ​ខ្ពស់​ជាងគេ​លំដាប់​ទី​បួន នៅលើ​ពិភពលោក​។ នេះ​មានន័យថា នៅពេល​ទីផ្សារ​មានការ​លូតលាស់​ល្អ វិនិយោគិន​អាច​រំពឹងថា នឹងមាន​លំហូរ​នៃ​ការជួល ត្រឡប់មកវិញ​ខ្ពស់​ផងដែរ​។​
 
​គម្រោង​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Agile Group ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពូល​ទាំង ១០ នៅក្នុង​ប្រទេស​ចិន ដែល​គ្របដណ្តប់​លើ​វិស័យ​ធំៗ ចំនួន​៨ រួមមាន​៖ អចលនទ្រព្យ សេវាកម្ម​ជីវិត ការអភិរក្ស ការអប់រំ សំណង់ ការគ្រប់គ្រង​លំនៅដ្ឋាន ការវិនិយោគទុន និង​ការគ្រប់គ្រង​អចលនទ្រព្យ​ពាណិជ្ជកម្ម​។  Agile Sky Residences Residence ត្រូវបាន​រចនា​ដោយ​លោក Patrick Leung អ្នក​រចនា​ផ្ទៃ​ខាងក្នុង ដ៏​ល្បីល្បាញ​មួយរូប​មកពី​ហុងកុង ដែល​បានឈ្នះ​ពានរង្វាន់​អន្តរជាតិ​ជាង ២០០ ពានរង្វាន់​។​
 
​ចូលរួម​ជាមួយ​គម្រោង  Agile Sky Residences
 
​គម្រោង  Agile Sky Residences បានចាប់ផ្តើម​សាងសង់​ហើយ​។ មិនយូរ​ទេ​គម្រោង​នេះ​នឹងត្រូវ​បានបញ្ចប់​។  ការបញ្ចប់​គម្រោង​ទាំងមូល និង​ការប្រគល់​លំនៅដ្ឋាន គ្រោង​ធ្វើឡើង​នៅ​ឆ្នាំ ២០២២ ។​
 
​គម្រោង​នេះ គឺជា​ជម្រើស​ដ៏​ឆ្លាត​វៃ​សម្រាប់​មនុស្ស​គ្រប់រូប នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​។ លំនៅដ្ឋាន​ដ៏​អស្ចារ្យ​នេះ អាច​លក់​ចេញ​យ៉ាង​ងាយស្រួល មុនពេល​គម្រោង​បញ្ចប់​។ សូមកុំ​ឱកាស​នេះ​កន្លង ហួស​ឲ្យ​សោះ​។​
 
​សូម​ផ្ញើ​សារ ឬ​ទូរស័ព្ទ​មក​យើង​នៅថ្ងៃនេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង  Agile Sky Residences៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com