អត្ថបទពាណិជ្ជកម្ម
AUPP ផ្តើម​បើក​ថ្នាក់អនុបណ្ឌិត ដើម្បី​ផ្តល់ឱកាស​ឲ្យ​និស្សិត​ខ្មែរ ទទួលបាន​សញ្ញាបត្រ​ស្តង់ដារ​អាមេរិក​
21, Aug 2019 , 11:45 am        
រូបភាព
ដោយ: ថ្មីៗ
​នៅក្នុង​ឆ្នាំ​២០១៩​នេះ សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បានចាប់ផ្តើម​ផ្តល់​ការបណ្តុះបណ្តាល​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់ខ្លួន ដើម្បី​ផ្តល់ឱកាស​បន្ថែមទៀត ដល់​និស្សិត​ខ្មែរ​ឲ្យ​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​តាម​ស្តង់ដារ​អាមេរិក​។
 
​លោក​សាស្ត្រាចារ្យ​បណ្ឌិត Nial Farrell សាកលវិទ្យាធិការ​ង ទទួលបន្ទុក​ផ្នែក​កម្មវិធីសិក្សា​និង​កិច្ចការ​និស្សិត នៃ​សាកលវិទ្យាល័យ​អាមេរិកាំង​ភ្នំពេញ បាន​ពន្យល់​មូលហេតុ​បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ថ្នាក់​បរិញ្ញាបត្រ​របស់​យើង ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះ ហើយ​វា​ដល់ពេល​ហើយ​ដែល​យើង​ត្រូវ​ពង្រីក​សក្តានុពល​ទៅដល់​ថ្នាក់អនុបណ្ឌិត ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​ខ្មែរ​ដែលមាន​សញ្ញាបត្រ​ប​រិ​ញ្ញាប​ត្រ ឲ្យ​ទទួលបាន​សញ្ញាបត្រ​អនុបណ្ឌិត​ស្តង់ដារ​អាមេរិក តាមរយៈ​ការសិក្សា​នៅ AUPP»​។​


 
​បើតាម​លោក​សាស្ត្រាចារ្យ​បណ្ឌិត Nial Farrell ក្នុង​ជំ​ហ៊ាន​ដំបូង​នេះ ជំនាញ​ដែល AUPP ផ្តល់​សម្រាប់​ថ្នាក់អនុបណ្ឌិត​នេះ គឺមាន​អនុបណ្ឌិត​ផ្នែក​ច្បាប់ និង​អនុបណ្ឌិត​ផ្នែក​ធុរកិច្ច​។ 
 
​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង​សារព័ត៌មាន​ថ្មីៗ និង​លោក​សាស្ត្រាចារ្យ​បណ្ឌិត Nial Farrell សាកលវិទ្យាធិការ​ង ទទួលបន្ទុក​ផ្នែក​កម្មវិធីសិក្សា​និង​កិច្ចការ​និស្សិត របស់ AUPP​ដូចតទៅ​៖

© រក្សាសិទ្ធិដោយ thmeythmey.com