ជាតិ
បាក់ឌុប
យុវតី​ខ្មែរ​-​ហ្គា​ណា សាន ប​ទិ​មា​អា​តាំ ធ្លាប់​រស់​ខ្លួនឯង ហើយ​ច្បាស់​លើ​សមត្ថភាព​ខ្លួន​ពេល​ប្រឡង​
21, Aug 2019 , 11:29 am        
រូបភាព
​ភ្នំពេញ​៖ កូន​ខ្មែរ កាត់​ហ្គា​ណា យុវតី សាន ប​ទិ​មា​អា​តាំ មកពី​វិទ្យាល័យ​ឥន្ទ្រ​ទេវី ដែល​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ​ឫស្សីកែវ ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង និង​សង្ឃឹម​ទទួលបាន​និទ្ទេស​ល្អ​។



យុវតី សាន ប​ទិ​មា​អា​តាំ ចេះ​និយាយ​ភាសា​ខ្មែរ​បាន​យ៉ាងច្បាស់ ព្រមទាំង​អាច​និយាយ​ភាសា​អង់គ្លេស​បានល្អ​ផងដែរ​។ ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២០ ខែសីហា  យុវតី​រូបនេះ សង្ឃឹមថា នឹង​ទទួលបាន​និទ្ទេស​ល្អ ព្រោះ​យុវតី សាន ប​ទិ​មា​អា​តាំ បានធ្វើ​វិញ្ញាសា​បានល្អ​ស្ទើរតែ​គ្រប់មុខ​វិជ្ជា​។ 
 
​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ បានបញ្ចប់​ដោយ​រលូន និង​ជោគជ័យ​។ សម្រាប់​យុវតី សាន ប​ទិ​មា​អា​តាំ កូន​ខ្មែរ​កាត់​ហ្គា​ណា បាន​ជឿជាក់​លើ​សមត្ថភាព​ខ្លួន និង​សង្ឃឹម​៦០​ភាគរយ​លើ​ការប្រឡង​នេះ ។ យុវតី​វ័យ​១៨​ឆ្នាំ មកពី​វិទ្យាល័យ​ឥន្ទ្រ​ទេវី​រូបនេះ មានការ​ខំប្រឹង​សិក្សា​រៀនសូត្រ និង​មិនមាន​ការភ័យខ្លាច​ឡើង​។ យុវតី សាន ប​ទិ​មា​អា​តាំ មាន​ឪពុក​ជា​ជនជាតិ​ហ្គា​ណា និង​ម្ដាយ​ជា​ជនជាតិខ្មែរ​។ 
 
​សូម​ទស្សនា​វីដេអូ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ និង​យុវតី សាន ប​ទិ​មា​អា​តាំ ដូចខាងក្រោម​៖

 
 
​សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ស​ភូមិ ឆ្នាំ​២០១៩ នឹងត្រូវ​ប្រកាស​ជា​ផ្លូវការ នៅ​ថ្ងៃទី​១០ -១១ កញ្ញា​ខាងមុខ​៕
 

Tag:
 ​វីដេអូ​
  បាក់​ឌុប​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com