ជាតិ
បាក់ឌុប
សង្គមជាតិ
ចៅហ្វាយខេត្ត​ភាគច្រើន ប្រកាស​ផ្តល់​ម៉ូតូ ដល់​សិស្ស ដែល​បាន​និទ្ទេស​A
21, Aug 2019 , 7:19 pm        
រូបភាព
រូបភាព បេក្ខជនចេញពី​មណ្ឌល​វិទ្យាល័យបឹង​ត្របែក កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩
រូបភាព បេក្ខជនចេញពី​មណ្ឌល​វិទ្យាល័យបឹង​ត្របែក កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩
ដោយ:
​ភ្នំពេញ​៖ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៩​នេះ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន ដោយ​មិនមាន​អ្វី​ជាទី​កត់សម្គាល់​ឡើយ​។ សិស្ស​ដែលជា​ប់​និទ្ទេស​A ឆ្នាំនេះ នឹង​ទ​ទូល​បាន​រង្វាន់​ជា​ម៉ូតូ​ម្នាក់​មួយគ្រឿង និង​រង្វាន់​លើកទឹកចិត្ត​ជាច្រើន​ទៀត ពី​អភិបាលខេត្ត​របស់ខ្លួន​។


 
​ថ្លែងប្រាប់​បេក្ខជន​ប្រឡង​កាលពី​ថ្ងៃទី​១៩ ខែសីហា នាពេល​បើក​ហឹប​សន្លឹក​វិញ្ញាសា លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានប្រកាសថា នឹង​ផ្តល់រ​ង្វាន់​ម៉ូតូ​ម៉ាក Zoomer X ម្នាក់​មួយគ្រឿង សម្រាប់​បេក្ខជន​ដែល​ប្រឡង​ជាប់​និទ្ទេស A នៅ​ខេត្តកំពង់ស្ពឺ​។ លោក​សង្ឃឹមថា ឆ្នាំនេះ​នឹងមាន​សិស្ស​ដែលជា​ប់​និទ្ទេស​ល្អ​កាន់តែច្រើន​។​
 
​សម្រាប់​អភិបាលខេត្ត​ព្រះវិហារ លោក ប្រាក់ សុវណ្ណ ក៏​នឹង​ផ្តល់​រង្វាន់​ជា​ម៉ូតូ​ដល់​សិស្ស​ដែល​ប្រឡង​ជាប់​និទ្ទេស A និទ្ទេស B ថវិកា​២០០​ដុល្លារ និង​និទ្ទេស C ថវិកា​ចំនួន ៥០​ម៉ឺន​រៀល ផងដែរ​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្តព្រះវិហារ​។​
 
​រង្វាន់​ម៉ូតូ និង​ថវិកា​ចំនួន​១​ពាន់​ដុល្លារ ក៏​រង់ចាំ​សិស្ស​ដែល​ជាប់​និទ្ទេស A នៅ​ខេត្ត​ព្រះសីហនុ ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ផងដែរ ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​ដែល​ខិតខំ​រៀនសូត្ររ​ហួត​ដល់​ទទួលបាន​លទ្ធ​ផល​ល្អ​។ 
 
​ចំណែក​ថ្នាក់ដឹកនាំ​ផ្សេងៗ​ទៀត​ដូចជា ខេត្តកំពង់ធំ​,​សៀមរាប​,​កោះកុង​,​ត្បូងឃ្មុំ​, កណ្តាល​,​ប៉ៃលិន​។​ល​។ ក៏​សន្យាថា​នឹង​ផ្តល់​ម៉ូតូ និង​រង្វាន់​លើកទឹកចិត្ត​បន្ថែមទៀត សម្រាប់​សិស្ស​ណា​ដែល​ជាប់​និទ្ទេស​A​។​
 
​សូមបញ្ជាក់ថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ​នឹង​ប្រកាស​នៅ​ថ្ង​ទី​១០ ខែកញ្ញា សម្រាប់​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល សម្រាប់​បណ្តា​ខេត្ត​ឆ្ងាយៗ​នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែកញ្ញា​៕ 

Tag:
 បាក់​ឌុប​
  ម៉ូតូ​
  អប់រំ​
  BacII2019
  រង្វាន់​
© រក្សាសិទ្ធិដោយ thmeythmey.com