អត្ថបទពាណិជ្ជកម្ម
OPPO Reno 10X Zoom ចេញមិនទាន់បានប៉ុន្មានផង ឥឡូវចេញម៉ូឌែល OPPO Reno 2 មកមួយទៀតហើយ
× ប្រើ OPPO Reno 10X Zoom មិនទាន់ថ្នឹកដៃផង អីឡូវឮថាចេញម៉ូឌែលថ្មីមួយទៀតហើយ ដែលមានឈ្មោះថា Reno2។ ប៉ុន្មានថ្ងៃនេះ ឃើញតែព័ត៌មានបែកធ្លាយ ស្តីពីការបង្ហាញខ្លួនរបស់ស៊េរី Reno ដែលមានឈ្មោះថ្មីថា OPPO Reno 2 ហ្នឹង ហើយឮថា នឹងត្រូវសម្ពោធជាផ្លូវការ នៅប្រទេសឥណ្ឌាមុនគេ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ ហើយណាសំណព្វចិត្តបង។
ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យអ្នកដេញស៊េរីទូរស័ព្ទ កាន់តែព្រឺសម្បុរនោះ គឺ ម៉ូឌែល OPPO Reno2 មានបំពាក់កាមេរ៉ាក្រោយ រហូតដល់ទៅ៤គ្រាប់ឯណោះ។ សួរដូចឆោត ចុះអីក៏សម្បូរកាមេរ៉ាម្ល៉េះ ក្រុមហ៊ុន OPPO ហ្នឹង? Admin ស្មានតែជាព័ត៌មានបែកធ្លាយលេងៗ មានណា វាលេងមាន៤គ្រាប់របស់គេមែន ដោយគេសរសេរនៅលើ Poster ជាភាសាអង់គ្លេសថា Quad cam 20X Zoom See More, See Clear (កាន់តែច្រើន កាន់តែច្បាស់) ញាក់សាច់ទ្រើតៗតែម្តង ហ្វេនៗអើយ។
កាលមុនកូនច្បង Reno 10X Zoom ហ្នឹងមានលក្ខណៈពិសេស គឺមានបង្កប់បច្ចេកវិទ្យា 60X Digital Zoom គឺវាមានសមត្ថភាពពង្រីកមុំ ដល់ទៅ៦០ដង អាច Zoom កប់ពពកឯណោះ ដែលអាចចាត់ទុកថា ជាកាមេរ៉ាធំជាងគេទៅហើយ។ ចុះទម្រាំតែមាន 20X Zoom ទៀត តើវាអាច Zoom បានដល់ទ្វេគុណទេបងប្អូនអើយ គឺ 60*2= 120 Zoom (ហាហាហា) គិតលេងៗ។
លើកនេះមិនហ៊ានលេងសើច ឬភ្នាល់ជាមួយមិត្តភក្រ័ខ្ញុំដូចមុនទេ ព្រោះកន្លងមក OPPO ធ្វើស៊ីខ្ញុំច្រើនដែរ ដោយសារតែទាយខុស ព្រោះពួកគេតែងតែមានអ្វីដែលថ្មី និង Surprise ដល់ក្រុមអ្នកគាំទ្រពួកគេជានិច្ច។ ម្យ៉ាង Brand មួយនេះ មិនដែលចុះចាញ់ដៃគូប្រកួតប្រជែងរបស់គេឡើយ គឺពួកគេតែងតែរក្សាការព្យាយាមរបស់ពួកគេ ច្នៃប្រឌិតអ្វីដែលថ្មី ដែលយើងនឹកស្មានមិនដល់។
ដូច្នេះយើងចាំអ៊ុតទាំងអស់គ្នា ថាតើនៅពេលដែល OPPO Reno នឹងសម្ពោធជាផ្លូវការនៅប្រទេសឥណ្ឌា ថាវាពិតជាមានកាមេរ៉ា៤គ្រាប់ នោះមែនអត់? វាមានទំហំ 48MP ដូចមុនទៀតទេ? ហើយវាមានសមត្ថភាពប៉ុណ្ណាដែរ? ហើយរូបរាងវាដូចក្នុងរូបPoster ហ្នឹងអត់? ជាពិសេស គឺតម្លៃលក់ជាផ្លូវការនៅទីនោះ ប៉ុន្មានដែរ! តើវាអាចមានតម្លៃលើ ឬក្រោម Reno 10X Zoom ប៉ុន្មានទៅ? អ្វីដែលសំខាន់នោះ តែ OPPO Reno2 នេះវានឹងមកទីផ្សារកម្ពុជាដែរឬទេ? បើមកមែនច្បាស់ជាសំណព្វចិត្តបង សំណព្វចិត្តអូន សុំដូរស៊េរីទៀតហើយ៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com